តើ​គួរ​ប្រើ​វិធីសាស្ត្រ​ណា​ដើម្បី​ទប់​ទល់​នឹង​កំហឹង​បាន​យ៉ាង​ងាយ​ស្រួល​និង​មាន​ប្រសិទ្ធភាព?​



មនុស្សទូទៅមានភាពលំបាកក្នុងការទប់អារម្មណ៍ខ្លួនឯង រាល់ពេលដែលពួកគេខឹង ដែលជាហេតុធ្វើឲ្យពួកគេធ្វើការសម្រេចចិត្តខុស ហើយពេលខ្លះធ្វើឲ្យពួកគេ ស្ដាយក្រោយក្នុងជីវិតថែមទៀតផង។ ខាងក្រោមនេះជាគន្លឹះដ៏មានប្រសិទ្ធភាពដែលអ្នកអាចយកទៅប្រើប្រាស់បាន៖ ១) ឈប់ធ្វើឬគិតអ្វី៥នាទី៖ នៅពេលដែលអ្នកដឹងថា ខ្លួនឯងកំពុងខឹង ភ្លាម អ្នកគួរតែដើរចេញទៅក្រៅ ឬក៏នៅស្ងៀមហើយឈប់គិតពីវាមួយសន្ទុះ ចាំរហូតដល់អ្នកមានអារម្មណ៍ប្រសើរជាងមុនសិនសឹមគិតទៀត។ ២) សរសេរចេញក្រៅ៖ បើសិនជាអ្នកមិនពេញចិត្តអ្វីមួយ ឬខឹងរឿងអ្វីមួយ អ្នកអាចនិយាយចេញបានតាមរយៈការសរសេរ ហើយការធ្វើបែបនេះនឹងមិនផ្ដល់ផលប៉ះពាល់អ្វីដល់អ្នកដទៃនោះទេ មិនថែមទាំងប៉ុណ្ណោះ លើកក្រោយអ្នកអាចមកអានវាវិញម្ដងទៀតផង។ ៣) និយាយ៖ នេះប្រសិនបើអ្នកមិនចូលចិត្តសរសេរទេ អ្នកអាចនិយាយបាន តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវស្វែងរកមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តបានជាទីបំផុត។ យ៉ាងណាមិញ ការសរសេរគឺហាក់បីដូចល្អជាជាង ប្រសិនបើអ្នកមិនដឹងថាគួរទុកចិត្តអ្នកណានោះទេ។ ៤) ហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចធ្វើឲ្យអ្នកបំភ្លេចបាននូវកំហឹងដែលអ្នកមាន ហើយវានឹងធ្វើឲ្យអ្នកមានសុខភាពល្អថែមទៀតផង។ វាក៏នឹងធ្វើឲ្យអ្នកបានបញ្ចេញកំហឹង ទៅតាមកម្រិតដែលអ្នកខឹងផងដែរ។ ៥) ស្ដាប់ចម្រៀង៖ អ្នកអាចរើសចម្រៀងឬភ្លេងណាដែលអ្នកចូលចិត្តហើយទៅស្ដាប់នៅបរិយាកាសណាល្អៗ មានខ្យល់អាកាសបរិសុទ្ធ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងបន្តិចម្ដងៗទៅតាមនោះផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s