សញ្ញា​ទាំង​ ៤​ដែល​បង្ហាញ​ថា​ មាន​គេ​ចង់ ​Crush លើ​អ្នក​ហើយ!​



ជារៀងរាល់ថ្ងៃនេះ មនុស្សម្នាក់ៗតែងមានភាពមមាញឹកជាមួយនឹងជីវភាពប្រចាំថ្ងៃ ការរកស៊ី ក៏ដូចជាការសិក្សាផងដែរ។ ហេតុនេះហើយទើបធ្វើឲ្យ ពួកគេមិនបានចាប់អារម្មណ៍ខ្លាំងទៅនឹងមនុស្សជុំវិញខ្លួន។ ពេលខ្លះក៏មានមនុស្សដែលចង់យកឈ្នះបេះដូងអ្នកផងដែរ។ នេះជាអ្វីដែលអ្នកត្រូវដឹង៖ ១) មនុស្សដែលតែងតែផ្ដល់អ្វីដែលអ្នកចូលចិត្ត៖ មិនថាជាម្ហូប ឬក៏ភេសជ្ជដែលអ្នកចូលចិត្តនោះទេ ពួកគេតែងតែផ្ដល់ឲ្យអ្នកដើម្បីបង្ហាញថា ពួកគេគឺយកចិត្តទុកដាក់នឹងអ្វីដែលអ្នកចូលចិត្តណាស់។ មនុស្សបែបនេះគឺច្បាស់ណាស់ពួកគេចង់ទទួលបានការចាប់អារម្មណ៍ពីអ្នក។ ២) អ្នកដែលតែងសរសើរអ្នកជានិច្ច៖ ទោះបីជាការសរសើរតាមរយៈការផ្ញើសារ តាមបណ្ដាញសង្គមនានា ឬក៏សរសើរមុខទល់នឹងមុខក្ដី ពួកគេតែងតែនិយាយពាក្យផ្អែមល្ហែមចំពោះអ្នក ហើយខ្វាយខ្វល់គ្រប់ទង្វើដែលអ្នកធ្វើជានិច្ច។ ៣) តែងតែសម្លឹងភ្នែកអ្នកចំៗ៖ តាមរយៈការសិក្សាមួយរបស់សកលវិទ្យាល័យ Chicago បានបង្ហាញថា៖ «នៅពេលមាននរណាម្នាក់សម្លឹងដោយមិនដាក់ភ្នែកទៅកាន់អ្នក នោះមានន័យថា គេកំពុងចាប់អារម្មណ៍អ្នកហើយ»។ ការសម្លឹងភ្នែកនេះគឺវាមិនមែនងាយស្រួលទេ ប៉ុន្តែនៅពេលដែលគេមានចិត្តទៅលើអ្នកហើយនោះ ប្រាកដណាស់គេនឹងសម្លឹងមករកអ្នកដោយក្រសែភ្នែកបែបនេះ។ ៤) តែងតែស្ដាប់អ្នកនិយាយយ៉ាងផ្ចិតផ្ចង់៖ គេតែងតែផ្ទៀងស្ដាប់ពាក្យអ្នកនិយាយយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ព្រោះគេគិតថា ការស្ដាប់នេះនឹងធ្វើឲ្យអ្នកដឹងថា រូបគេពិតជាចង់ស្ដាប់នូវពាក្យគ្រប់ម៉ាត់ទាំងអស់របស់អ្នក។ ហើយពេលក្រោយ គេនឹងអាចលើកពាក្យទាំងនោះ មកនិយាយដើម្បីបានឱកាសនិយាយជាមួយអ្នកម្ដងទៀត៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s