របស់​ទាំង​​ ៣​យ៉ាង​នេះ​ ​លោក​​អ្នក​មិន​គួរ​ដាក់​តាម​ខ្លួន​នោះ​ទេ​



មានមនុស្សជាច្រើនចូលចិត្តដាក់របស់សំខាន់ នៅតាមខ្លួន ជាពិសេសគឺពួកគេដាក់នៅក្នុងកាបូបរបស់ពួកគេតែម្ដង ដោយសារតែពួកគេគិតថា វាផ្ដល់ភាពងាយស្រួល តែអ្នកក៏គួរតែប្រយ័ត្នចំពោះរបស់ទាំង ៤នេះដែរ ព្រោះវាអាចនាំអន្តរាយដល់លោកអ្នក៖ ១) លេខកូដសម្ងាត់៖ អ្នកដែលមិនសូវបានការចងចាំល្អតែងតែកត់លេខកូដសំងាត់ផ្សេងៗនៅក្នុងក្រដាសតូចមួយហើយដាក់តាមខ្លួន ទុកពេលដែលពួកគេភ្លេចលេខកូដទាំងអស់នោះ តែវាមិនល្អនោះទេ ព្រោះថាអ្នកអាចបាត់កាបូបដៃអ្នកគ្រប់ពេល ឬក៏អ្នកនៅជុំវិញខ្លួនរបស់អ្នកអាចលួចមើលបាន។ ២) Laptop៖ អ្នកមិនគួរដើរកាន់វានោះទេ ផ្ទុយទៅវិញបើសិនជាចាំបាច់ អ្នកគួរតែដាក់វានៅក្នុងកាបូបស្ពាយពីក្រោយល្អជាជាង។ ទោះយ៉ាងណាក៏ដោយ វានៅតែប៉ះពាល់ដល់ស្មា និងឆ្អឹងរបស់អ្នក ព្រោះថាវាមិនមែនស្រាលនោះទេ។ ៣) គ្រឿងតែងខ្លួនគ្រប់មុខ៖ បើសិនជាអាច អ្នកគួរតែជ្រើសរើសថាតើរបស់របរណាខ្លះ ដែលសំខាន់សម្រាប់អ្នកជាងគេ អ្នកគួរតែដាក់ក្រេម ម្សៅ និងរបស់ប៉ុន្មានមុខទៀតតែប៉ុណ្ណោះ ព្រោះថាវាអាចជួយកាត់បន្ថយទម្ងន់កាតាបឬកាបូបដែលអ្នកស្ពាយបាន និងមិនធ្វើឱ្យកាបូបរបស់អ្នកមិនរញ៉េរញ៉ៃផងដែរ៕
 
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.rd.com
X
5s