ទម្លាប់ពេលល្ងាចទាំង ៥យ៉ាងដែលអ្នកគួរធ្វើដើម្បីឱ្យស្បែកល្អស្អាត
ការមានទម្លាប់ថែររក្សាស្បែកនាពេលល្ងាចអាចជួយឲមុខរបស់អ្នកស្រស់ស្អាតនៅថ្ងៃស្អែកបាន។អនុវត្តវិធីសាស្រ្តខាងក្រោមនេះ អ្នកនឹងទទួលបានស្បែកស្អាតដែលអ្នកនឹងស្មានមិនដល់។
១) លាងស្បែកថ្នមៗ៖ នៅពេលដែលអ្នកលាងសម្អាតដីលើស្បែកមុន អ្នកគួរតែធ្វើវាថ្នមៗ។ អ្នកអាចសម្អាតដោយប្រើសម្ហារៈនិងម្រាមដៃរបស់អ្នក ឬដោយប្រើកន្សែង។ វិធីនេះគឹដើម្បីសម្អាតនូវភាពកង្វល់នៅផ្ទៃមុខរបស់អ្នក។ ប្រសិនជាអ្នកលាងដោយប្រើកម្លាំងខ្លាំងពេក វាអាចប៉ះពាល់ដល់ស្បែកមុខរបស់អ្នក។
២) ប្រើប្រាស់ផលិតផលដែលសមនឹងស្បែករបស់អ្នក៖ បើសិនជាអ្នកមានស្បែកមុខស្ងួត អ្នកមិនគួរប្រើអ្វីដែលអ្នកមានស្បែកមុនជាតិខ្លាញ់ប្រើឡើយ។ ការជ្រើសរើសផលិតផលបានត្រឹមត្រូវអាចជួយពង្រឹងស្បែកមុនបានល្អ។
៣) មិនផឹកគ្រឿងស្រវឹង៖ ការមានជាតិទឹកគឺមានសារៈសំខាន់ណាស់ដើម្បីឱ្យមានស្បែកស្អាត។ តែអ្នកមិនគួរផឹកគ្រឿងស្រវឹងទេ មុនពេលចូលគេង អ្នកគួរតែផឹកទឹកមួយកែវ។ ហើយប្រសិនជាអ្នកបានសេពគ្រឿងស្រវឹង នោះអ្នករឹងតែត្រូវពិសារទឹកឱ្យបានច្រើន។
៤) ការគេងចំហៀង៖ ការគេងចំហៀងមិនធ្វើឲមានមុខប៉ោងនៅពេលព្រឹកឡើយ។ ម៉្យាងវិញទៀត ការគេងចំហៀងជួយការពារនូវស្នាមជ្រាវជ្រួញថែមទៀតផង។ អ្នកគួរតែចាប់ផ្តើមគេងចំហៀង ចាប់ពីពេលនេះតទៅ៕
ប្រែសម្រួលដោយ៖ អឹុង មួយយូ
ប្រភព៖ www.rd.com