​​អាមេរិក​ចង់​ពង្រាយ​យន្តហោះ​គ្មាន​អ្នក​បើក​បំបាំង​កាយ​​លើ​ផ្ទៃ​សមុទ្រ​ជុំ​វិញ​ពិភពលោក​​



ទីភ្នាក់ងារស្រាវជ្រាវសព្វាវុធនៃកងទ័ពសហរដ្ឋអាមេរិកដែលហៅកាត់ថាទីភ្នាក់ងារ DARPA កាលពីពេលថ្មីៗបានធ្វើបទបង្ហាញមួយនៅមន្ទីរបញ្ចកោណគឺបង្ហាញពីបច្ចេកវិទ្យាជំនាន់ក្រោយលើការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។ គំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុននេះ គឺចង់ដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក (drone) ឱ្យបំបាំងកាយនៅលើផ្ទៃសមុទ្រជុំវិញពិភពលោក។ នេះជាគម្រោងពង្រីកអំណាចយោធារបស់ខ្លួនបន្ថែមមួយកម្រិតទៀត។ ទោះជាយ៉ាងណា មិនទាន់ដឹងថា រដ្ឋាភិបាលអាមេរិកសម្រេចយ៉ាងណានោះទេលើគម្រោងនេះ៕  
X
5s