តិចនិក​ប្រើ​ Keyboard ​iPhone ​៥យ៉ាង ឱ្យ​បាន​រហ័ស កម្រ​មាន​អ្នក​ដឹង មាន​តែ​អ្នក​ជំនាញ​ទើប​ចេះ (Video)​



គន្លឹះប្រើ Keyboard នៅលើ iPhone មានប្រយោជន៍ទាំងនេះ នឹងជួយឱ្យអ្នកវាយអក្សរបានរហ័សជាងមុន ប្រកបដោយសមត្ថភាពខ្ពស់ជាងមុន។ https://youtu.be/segiHdCdNf8 ១) ចាប់គ្រវី iPhone ដើម្បី Undo (លុបតួអក្សរចុងក្រោយដែល អ្នកបានសរសេរខុស) ជាទូទៅ នៅពេលអ្នកវាយតួអក្សរ ឬពាក្យ អ្នកប្រាកដជាត្រូវលុបវាចោល ប៉ុន្តែ iPhone បានបំពាក់មកជាមួយមុខងារគ្រវីដើម្បី Undo ងាយស្រួល និងរហ័សក្នុងការលុបពាក្យខុសនោះចោលវិញ។ បន្ទាប់ពីគ្រវី អ្នកនឹងឃើញសារ Undo Typing បញ្ជាក់ប្រាប់អ្នកថា តើចង់ Undo ឬ Cancel។ ចុចលើ Undo ជាការស្រេច។ ២) វាយលេខ តួអក្សរ និងអក្សរធំបានរហ័សជាងមុន -ចុចឱ្យជាប់លើប៊ូតុង 123 key នោះនឹងបង្ហាញផ្ទាំងលេខ ឬរូបសញ្ញា symbol ដែលអ្នកចង់វាយបញ្ចូល។ -ចុច ហើយសង្កត់ឱ្យជាប់លើ Shift បន្ទាប់មករុញទៅចំតួអក្សរណាមួយ ដែលអ្នកចង់វាយបញ្ចូល -ចុច insert ដូចជា “.com” “.org” និងជាច្រើនទៀត ដោយចុចឱ្យជាប់នៅលើ key សញ្ញាចំណុច (.) នោះនឹងបង្ហាញក្រុមឈ្មោះ domain ដូចជា .us, .org, .edu, .net, .com ជាដើម។ យ៉ាងណា មុខងារនេះ មិនដំណើរការគ្រប់កម្មវិធីឡើយ តែប្រាកដនឹងដំណើរការបាននៅលើ Safari និង Message។ -កំណត់យកអក្សរដិត គូសបន្ទាត់ និងអក្សរទ្រេតបានរហ័ស ដោយ select លើពាក្យ ឬឃ្លាណាមួយ រួចហើយចុចលើសញ្ញាព្រួញនៅចុងខាងស្ដាំ ផ្នែកខាងលើ គឺស្ថិតនៅមួយជួរនឹង Cut, Copy, Paste, Replace ...។ ហើយស្វែងរក និងចុចលើ B/U នោះនឹងបង្ហាញ ៣ជម្រើសគឺ Bold, Italic និង Underline។ -ចុចយកសញ្ញាចំណុច “.” ដោយគ្រាន់តែប្រើ Space Bar គឺចុចលើ Space Bar ពីរដង ៣) កំណត់ប្រើ shortcut keyboard ដើម្បីចំណេញពេលវេលា -ចូលទៅ Settings → General → Keyboard រួចហើយចុចលើ Text Replacement។ ចុចលើសញ្ញា “+” ដើម្បីបង្កើត shortcut ថ្មី។ -នៅត្រង់ “Phrase” ត្រូវសរសេរអក្សរ ឬពាក្យដែលអ្នកឧស្សហ៍ប្រើញឹកញាប់។ -នៅត្រង់ “Shortcut” ត្រូវសរសេរពាក្យកាត់ ឬ shortcut ដើម្បីងាយស្រួលសរសេរអក្សរពេញបានរហ័ស ចំណេញពេលវេលា បន្ទាប់មក Save។ -ឥឡូវនេះ អ្នកអាចវាយបញ្ចូល Shortcut សម្រាប់ឃ្លាអក្សររបស់អ្នក នោះវានឹងបង្ហាញ ៤) Insert សញ្ញាពិសេស (special symbols) និងអក្សរសង្កត់សំឡេង (accented character) ប្រើម្រាមដៃ ចុចរំកិលឡើងលើនៃតួអក្សរ ហើយចុចលើតួអក្សរពិសេស ដែលអ្នកចង់ប្រើ។ បញ្ជាក់៖មានតែតួអក្សរខ្លះប៉ុណ្ណោះ ដែលមានជម្រើសតួអក្សរពិសេស ក្រៅពីនេះ ទោះបីអ្នកធ្វើតាមវិធីនេះ ក៏ពុំមានជម្រើសឱ្យលោកអ្នកប្រើដែរ។ ៥) ចង់វាយអក្សរធំ ដោយគ្រាន់តែចុចលើ Shift Key ពីរដង ហើយបិទវិញ ដោយគ្រាន់តែចុចលើ shift key ម្ដងទៀត
X
5s