មានប្រទេស៧៤ចាត់ទុកការស្រឡាញ់ភេទដូចគ្នាជាការខុសច្បាប់
ទោះបីជាការស្រឡាញ់ភេទដូចគ្នា មានការទទួលស្គាល់ក្នុងបណ្តាយប្រទេសមួយចំនួនក្តី តែនៅតែមានប្រទេសមួយចំនួនទៀតដាក់ទោសដល់ជនដែលស្រឡាញ់ភេទដូចគ្នា ដូចជាជាប់ពន្ធនាគារ ឬប្រហារជីវិតទៀតផង។
ការស្រឡាញ់ភេទដូចគ្នា ត្រូវបានតវ៉ាអស់ជាច្រើនឆ្នាំរួចទៅហើយ។ នៅឆ្នាំ២០១៥ តុលាការកំពូលរបស់អាមេរិកបានអនុញ្ញាតឱ្យមានការរៀបការភេទដូចគ្នា។ សាធារណរដ្ឋអៀរឡង់ ជាប្រទេសដំបូងគេនៅលើពិភពលោកដែលចេញច្បាប់អនុញ្ញាតិឱ្យាមានការរៀបអាពាហ៏ពិពាហ៏ភេទដូចគ្នាដោយការបោះឆ្នោត។ ទោះបីជាយ៉ាងណា ក៏ដោយ ក៏នៅមានប្រទេសមួយចំនួនប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នាដែរ។ ប្រទេសមួយចំនួនក៏នៅតែបន្តដាក់ទោសទាន់ធ្ងន់ធ្ងរដល់អ្នករៀបការភេទដូចគ្នា។
មានប្រទេស ៧៤លើពិភពលោក នៅតែចាត់ទុកថា ស្រីស្រឡាញ់ស្រី ឬប្រុសស្រឡាញ់ប្រុសមានទោសព្រហ្មទណ្ខ។ នៅប្រទេសចំនួន ១៣លើពិភពលោក ប្រុសស្រឡាញ់ប្រុសត្រូវបានកាត់ទោសប្រហារជីវិត។ ប្រទេសទាំង ១៣នោះរួមមាន៖ ប្រទេសស៊ូដង់ , ប្រទេសអ៊ីរ៉ង់, អារ៉ាប៊ីសា អូឌីត, ប្រទេសយេម៉ែន , ម៉ូរីតានី , អាហ្វហ្គានីស្ថាន, ប៉ាគីស្ថាន , កាតា , អារ៉ាប់រួម , ផ្នែកខ្លះនៃ ប្រទេសនីហ្សេរីយ៉ា សូម៉ាលី , ផ្នែកខ្លះនៃប្រទេសស៊ីរី និងផ្នែកខ្លះនៃ ប្រទេសអ៊ីរ៉ាក់។
នៅប្រទេស ១៧ដែលហាមឃាត់ការឃោសនា ឬ ការលើកកម្ពស់ឱ្យមានការស្រលាញ់ភេទដូចគ្នា រួមមាន៖ អាល់ហ្សេរី ស៊ីអេហ្ស៊ីបលីប៊ី , ម៉ារ៉ុក , នីហ្សេរីយ៉ា, ទុយនីស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ ហ្ស៊កដានី គុយវ៉ែត លីបង់ កាតា អារ៉ាប៊ីសា អូឌីត , ប្រទេសស៊ីរី, លីទុយអានី និងរុស្ស៊ី៕
ប្រែសម្រួល៖ អឺុងមួយយូ
ប្រភព ៖ www.independent.co.uk