ការ​រង​របួស​ពី​ការ​ហាត់​ប្រាណ​ ៣​យ៉ាង​ដែល​មនុស្ស​ភាគច្រើន​​​ជួប​ប្រទះ​ និង​វិធី​ព្យាបាល​



ការហាត់ប្រាណពិតជាធ្វើឲ្យអ្នកមានសុខភាពល្អនិងមានរាងកាយមាំមួន យ៉ាងណាវិញ ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នខ្ពស់នោះទេ វានឹងអាចធ្វើឲ្យអ្នករងនូវការឈឺចាប់មួយពព្រិចភ្នែក។ ខាងក្រោមនេះ Business Khmer នឹងបង្ហាញពីរបៀបព្យាបាលឬបង្ការសម្រាប់ការរងរបួសពីការហាត់ប្រាណទាំង៣នេះបាន៖ ១) គ្រេចក៖ ការគ្រេចកនេះអាចបណ្ដាលមកពីអ្នកកាច់ ឬបត់បែនកខ្លាំងពេក ជាពិសេសបន្ទាប់ពីអង្គុយយូរឬស្ពឹកកជាដើម មិនតែប៉ុណ្ណោះទេ វាក៏អាចបណ្ដាលមកពីការដែលមិនបានគេងត្រឹមត្រូវ រីឯការព្យាបាលវិញគឺអ្នកអាចយកទឹកកកមកស្អំបាន។ ២) គ្រេចកជើង៖ នៅពេលដែលអ្នកដើរឬរត់ច្រើនពេក អ្នកអាចធ្វើឲ្យកជើងរបស់អ្នករងរបួសបាន ហើយកជើងនេះងាយនឹងរងរបួសជាងគេ ជាពិសេសនៅពេលដែលអ្នកដើរចូលគ្រលុក ឬប៉ះនឹងដុំថ្មជាដើម ដូចនេះអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយការពាក់ឧបករណ៍ការពារកជើង។ ៣) ឈឺជង្គង់៖ មូលហេតុរបស់វាអាចបណ្ដាលមកការពីការប្រើប្រាស់បច្ចេកទេសខុសក្នុងការរត់ ឬការហាត់ប្រាណផ្សេងទៀតក៏ដោយ។ ដើម្បីការពារពីការឈឺជង្គង់ អ្នកអាចសាកពាក់ស្បែកជើងផ្សេងៗគ្នា ឬសម្រាកឲ្យបានច្រើនជាងមុនបន្តិចនៅពេលដែលអ្នកហាត់ប្រាណ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s