អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៤ ដែលអ្នកទទួលបានពីការទទួលទានបន្លែនិងផ្លែឈើ
ការញាំបន្លែផ្លែឈើឲ្យបានច្រើន គឺជារឿងមួយដ៏ល្អដែលយើងម្នាក់គួរញ៉ាំជាប្រចាំដើម្បីសុខភាពរបស់យើង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា៖
១) ជំនួយដល់សរសៃឈាមបេះដូង៖ ការទទួលទានបន្លែ ក៏ដូចជាផ្លែឈើច្រើនអាចជួយកាត់បន្ថយអត្រាដែលអាចកើតមានជំងឺបេះដូងបាន។ ការញាំចេកច្រើន ក៏អាចជួយសម្រួលដល់សម្ពាធឈាមបានមួយកម្រិតផងដែរ រីឯជាតិហ្វៃប័រ (Fiber) ដែលមាននៅក្នុងបន្លែក៏អាចជួយការបន្ថយជាតិខូលេស្តឺរល (Cholesterol) នៅក្នុងឈាមបានមួយចំណែកដែរ។
២) កាត់បន្ថយអត្រាកើតជំងឺមហារីក៖ វាអាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកចំពោះប្រភេទមហារីកមួយចំនួន ព្រោះថាក្នុងបន្លែនិងផ្លែឈើ វាមានសារធាតុដែលជួយប្រឆាំងនិងគាំពារបានមួយកម្រិតផងដែរ។ សម្រាប់បុរសវិញ ការទទួលទានប៉េងប៉ោះច្រើនក៏អាចជួយកាត់បន្ថយអត្រាដែលអាចកើតជំងឺមហារីកក្រពេញប្រូស្តាតបានផងដែរ។
៣) កែវភ្នែកភ្លឺថ្លា៖ អ្នកនឹងមិនងាយមានបញ្ហាជាមួយនឹងការស្រវាំងភ្នែក ឬមើលមិនសូវច្បាស់ទៀតទេ ហើយវានឹងធ្វើឲ្យសុខភាពភ្នែករបស់អ្នកមានភាពរឹងមាំជាងមុន ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
៤) កាត់បន្ថយអត្រាកើតជំងឺទឹកនោមផ្អែម៖ ប្រសិនបើអ្នកចូលចិត្តញាំបន្លែបៃតង អ្នកចាត់ទុកថាជាមនុស្សដែលមានសំណាងហើយ ព្រោះថាអ្នកនឹងមិនចាំបាច់លំបាកក្នុងការបង្ខំចិត្តញាំវានោះទេ ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com