រឿង​ទាំង​៣​យ៉ាង​ដែល​បំផ្លាញ​សុខភាព​ខួរក្បាល​របស់​អ្នក​​ ដោយ​​មិន​​ដឹង​ខ្លួន​



ទោះបីជាអ្នកមានសុខភាពរាងកាយមាំមួនយ៉ាងណាក៏ដោយ ប្រសិនបើខួរក្បាលរបស់អ្នកមិនមានសុខភាពល្អនោះទេ អ្នកក៏មិនអាចបំពេញការងារបានល្អតាមអ្វីដែលអ្នករំពឹងទុកនោះបានដែរ ព្រោះថា ដូចដែលអ្នកដឹងស្រាប់ហើយ ការងារប្រភេទណាក៏ត្រូវប្រើប្រាស់ខួរក្បាលដែរ។ ទាំងនេះគឺជាមូលហេតុដែលធ្វើឲ្យសុខភាពខួរក្បាលរបស់អ្នកមានភាពអន់ថយជាងមុន៖ ១) សំឡេងបំពុល៖ ក្រៅពីសំឡេងដែលកើតឡើងពីធម្មជាតិ សំឡេងនានាអាចធ្វើឲ្យខួរក្បាលរបស់អ្នកមិនមានការគិតបានល្អដូចធម្មតានោះទេ។ តើអ្នកដែលចាប់អារម្មណ៍ដែរឬទេ នៅពេលដែលអ្នកកំពុងធ្វើអ្វីមួយហើយស្រាប់តែមានសំឡេងមករំខាន អ្នកនឹងបាត់បង់សមាធិឬការផ្ដោតអារម្មណ៍ក្នុងការគិតមួយរំពេច។ ២) កាហ្វេ៖ មិនថាសិស្សឬអ្នកធ្វើការនោះទេ តែងតែគិតថា ការផឹកកាហ្វេអាចជួយឲ្យពួកគេនៅធ្វើការងាររបស់ពួកគេបានយូរដោយមិនងងុយគេង តែពួកគេមិនបានចាប់អារម្មណ៍ពីផលប៉ះពាល់ប៉ុន្មាននោះទេ យ៉ាងណាមិញអ្នកគួរតែកាត់បន្ថយវាបន្តិចម្ដងៗតាមតែអាចធ្វើបាន។ ៣) អាហារដែលផ្ទុកជាតិស្ករច្រើន៖ អ្នកមិនគួរទម្លាប់ញាំផ្អែមពេកនោះទេ ជាពិសេសគឺអាហារដែលមិនមែនជាបន្លែឬក៏ផ្លែឈើ ព្រោះថាវាធ្វើឲ្យអ្នកមានការចងចាំអន់ជាងមុន ព្រមទាំងធ្វើឲ្យការផលិតអ័រម៉ូននៅក្នុងខួរក្បាលមានដំណើរការយឺតជាងមុនថែមទៀតផង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.powerofpositivity.com
X
5s