គន្លឹះ​៤​យ៉ាង​​​ដើម្បី​​បង្ហាញ​​អ្នក​ដទៃ​ថា ​អ្នក​មិន​មែន​ជា​មនុស្ស​កុហក​ ​​



វាហាក់ដូចជាមិនសក្ដិសមទេដែលមានមនុស្សមកចោទប្រកាន់អ្នកថា អ្នកជាមនុស្សកុហក ហើយនិយាយគ្មានភាពស្មោះត្រង់។ ខាងក្រោមនេះគឺជាគន្លឹះសម្រាប់បង្ហាញដល់អ្នកដទៃឲ្យជឿថា អ្នកមិនមែនជាមនុស្សភូតភរកុហកទេ៖ ១) មិនត្រូវឆេវឆាវភ្លាមនោះទេ៖ នៅពេលអ្នកនិយាយ អ្វីមួយចេញមក ប៉ុន្តែមានអ្នកដទៃមកចោទអ្នកថានិយាយកុហក អ្នកប្រហែលជាមានចិត្តខឹង ហើយអាចនិយាយពាក្យជ្រុលជ្រួស។ ប៉ុន្តែដើម្បីជៀសវាងរឿងកាន់តែវែងឆ្ងាយ អ្នកគួររក្សាភាពស្ងៀមស្ងាត់ ហើយត្រូវគិតថាអ្នកមកទីនេះដើម្បីដោះស្រាយបញ្ហា មិនមែនមកដើម្បីឲ្យមានជម្លោះនោះទេ។ ២) បង្ហាញពីសេចក្ដីស្មោះត្រង់របស់អ្នក៖ អ្នកអាចបង្ហាញពីភាពស្មោះត្រង់បានតាមរយៈការបង្ហាញភស្តុតាងដែលកើតមានឡើងដើម្បីតបតនឹងពាក្យចោទប្រកាន់ទាំងនោះ។ ៣) និយាយតាមសម្រួល៖ អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សកុហកភាគច្រើននិយាយដោយមានភាពស្រពេចស្រពិលហើយប្រើប្រាស់ប្រយោគរញ៉េរញ៉ៃ ។ ពេលខ្លះ ទោះបីអ្នកនិយាយការពិតក្ដី ការប្រើប្រាស់ប្រយោគដែលស្ដាប់មើលទៅមានភាពស្មុគស្មាញនោះក៏អាចបណ្ដាលឲ្យអ្នកដទៃកាន់តែសង្ស័យមកលើអ្នកថែមទៀតផងដែរ។ ៤) និយាយដោយប្រើក្រសែភ្នែកចំៗ៖ ការងាកចេញនៃក្រសែក៏បង្ហាញថា អ្នកមិនមែនជាមនុស្សស្មោះត្រង់ផងដែរ។ ការសម្លឹងមើលមុខចំ គឺជាវិធីមួយដ៏ល្អក្នុងការបង្ហាញថាអ្នកមិនភូតកុហកនរណា៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.wikihow.com
X
5s