គុណសម្បត្តិ​​ ៥​យ៉ាង​​ដែល​នារី​គួរ​មាន​​ដើម្បី​​ទាក់ទាញបុរស​ ​ទោះ​រូបសម្បត្តិ​អន់​ក៏​ដោយ​



អ្នកប្រហែលជាធ្លាប់អានអត្ថបទជាច្រើននិយាយអំពីវិធីដែលបុរសស្រលាញ់នារីឬចាប់អារម្មណ៍នារីត្រង់ចំណុចណាខ្លះ។ ខាងក្រោមនេះ BizKhmer នឹងបង្ហាញពីរឿងប្រាំយ៉ាងដែលបុរសពេញចិត្តអំពីនារីដោយគ្មានការជាប់ទាក់ទងអ្វីសោះចំពោះរូបសម្បត្តិ។ ១) ចិត្តល្អ៖ អ្នកប្រហែលជាគិតថា វាមិនសមហេតុផលនោះទេ។ ប៉ុន្តែ វាជាការពិត ព្រោះចិត្តល្អពិតជាពិបាករកណាស់សម័យនេះ។ អ្នកក៏ប្រហែល ជាមានមិត្តភ័ក្រ្តដែលអ្នកធ្វើល្អជាមួយ។ តើមានមនុស្សប៉ុន្មាននាក់ដែលសុខចិត្តនិយាយទៅមនុស្សដែលគេមិនស្គាល់? មនុស្សរាល់គ្នាសុទ្ធតែចង់នៅជាមួយមនុស្សដែលធ្វើល្អចំពោះយើង។ ២) ភាពវិជ្ជមាន និងកំប្លែង៖ អ្វីដែលសំខាន់ជាងគេក្នុងទំនាក់ទំនងគឺភាពសប្បាយរីករាយ និងអាចលេងសើចជាមួយគ្នាបាន។ ការមានអារម្មណ៏ល្អ គឺសំខាន់ណាស់ អ្នកគួរតែគិតពីវា។ បើអ្នកអាចធ្វើបាន ភាពវិជ្ជមាននឹងកើតមានក្នុងជីវិតអ្នក។ បុរសណាក៏ចង់នៅក្បែរនារីដែលគេអាចមានភាពរីករាយពេញមួយជីវិតរបស់គេដែរ។ ៣) ក្តីស្រលាញ់៖ មនុស្សមួយចំនួនចង់មានការជំរុញទឹកចិត្តពីមនុស្សដែលគេស្រលាញ់ ឬ មនុស្សស្រីដែលមានក្តីបំណងច្បាស់លាស់ក្នុងជីវិតរបស់គេ។ អ្នកនឹងមិនធុញធ្រាន់នោះទេ ពេលនៅជាមួយគ្នា ព្រោះថាអ្នកតែងតែមានប្រធានបទជជែកជាមួយមនុស្សស្រីដែលមានក្តីស្រលាញ់ច្បាស់លាស់។ ៤) មានទំនាក់ទំនងល្អជាមួយមិត្តភ័ក្រ្ត៖ សុភាសិតចិនមួយបានពោលថា ៖«បុរសដែលមានប្រពន្ធមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅឬមិត្តភ័ក្តិ នឹងមានអាយុវែង និងភាពរីករាយក្នុងជីវិត»។ អ្នកប្រហែលជាមិនជឿទេមើលទៅ។ ប៉ុន្តែ វាពិតជាមានអារម្មណ៏ល្អមួយដែលនៅជាមួយមនុស្សស្រីដែលងាយស្រួលចុះសម្រុះជាមួយមនុស្សទូទៅ។ ៥) ភាពជឿជាក់៖ បុរសជាច្រើនតែងតែចង់នៅជាមួយមនុស្សស្រីដែលសប្បាយចិត្ត និង ពេញចិត្តចំពោះខ្លួនគេ។ ម៉្យាងវិញទៀត មនុស្សស្រីដែលឆ្លើយតបពោលពេញដោយក្តីជឿជាក់ និងមានទំនុកចិត្តទៅលើអ្វីដែលគេជឿជាក់៕ ប្រែសម្រួលដោយ៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s