វិធីទាំង៥ដើម្បីឆក់យកបេះដូងសង្សារចាស់អ្នកត្រលប់មកវិញ
ដោយសារតែការគិតខុសមួយពេល អ្នកសម្រេចចិត្តចាកចេញពីមនុស្សម្នាក់ដែលអ្នកខ្វះមិនបាន។ ពេលដែលចាកចេញពីគេហើយ អ្នកមានអារម្មណ៍ថាសោកស្ដាយនឹងចង់ត្រលប់ដើម្បីកែប្រែកំហុសនោះសារជាថ្មី។ តែប្រសិនបើអ្នកអនុវត្តវិធីទាំង៥យ៉ាងនេះបាន ភាគរយច្រើនណាស់ដែលអ្នកអាចចាប់ផ្ដើមស្នេហាម្ដងទៀតជាមួយនឹងសង្សារចាស់របស់អ្នក។ ខាងក្រោមនេះរួមមាន៖
១) ចាប់ផ្ដើមជាមួយនឹងការផ្ញើសារ៖ អ្វីដែលអ្នកគួរធ្វើដំបូងគឺការផ្ញើសារទៅកាន់គេ ដោយមិនចាំបាច់ទូរស័ព្ទទៅនិយាយផ្ទាល់នោះទេព្រោះវាអាចនឹងលឿនពេក។ ព្យាយាមផ្ញើសារដែលរំលឹកពីរឿងរ៉ាវចាស់ៗ ផ្អែមល្ហែមដែលអ្នកទាំង២ធ្លាប់ឆ្លងកាត់ ដើម្បីអាចធ្វើឲ្យអារម្មណ៍គេកាន់តែមានភាពកក់ក្ដៅជាងនេះ។ ពេលនោះអ្នកនឹងបានដឹងពីការឆ្លើយតបរបស់គេចំពោះអ្នក។
២) កុំព្យាយាមបង្ខំឲ្យគេទទួលអ្នក៖ អ្នកមិនត្រូវបង្ហាញអារម្មណ៍ពិតចេញមកខ្លាំងពេកនោះទេ។ អាចថាអ្នកពិតជាចង់ត្រូវគ្នាជាមួយគេវិញខ្លាំងក៏ ប៉ុន្តែវាក៏មិនអាចបានតាមចិត្តអ្នកទាំងស្រុងដែរ។ ដូចនេះត្រូវធ្វើឲ្យគេឃើញថាអ្នកគោរពការសម្រេចចិត្តរបស់គេដោយមិនបង្ខំ ហើយទុកពេលវេលាដល់ការគិតទាំងនោះ។
៣) ទូរស័ព្ទទាក់ទងគ្នាបន្តើរៗ៖ អាចថាដល់ពេលដែលអ្នកអាចទូរស័ព្ទទៅរកគ្នាបាន។ អ្នកអាចនិយាយគ្នាលេងពីនេះពីនោះ ដើម្បីបន្ថែមភាពជិតស្និទ្ធរវាងគ្នានឹងគ្នា។ បើសិនជាអាច អ្នកគួរបបួលគ្នាទៅដើរលេង ឬទៅទីកន្លែងណាដែលធ្លាប់មានអនុស្សាវរីយជាមួយគ្នាក៏បាន។
៤) ទទួលស្គាល់កំហុសពីមុន៖ ប្រសិនបើគេបើកចិត្តទូលាយសម្រាប់អ្នកបន្តិចហើយនោះ អ្នកគួរទទួលសារភាពកំហុសដែលធ្លាប់មានពីមុន។ បើអ្នកបង្កការឈឺចាប់ខ្លាំងពីពេលមុនមកនោះ អ្នកត្រូវធ្វើការសូមទោសបង្ហាញពីការដឹងខុស។ ទោះបីជាគេនិយាយបែបណាទៅកាន់អ្នកក៏ដោយ អ្វីដែលអ្នកត្រូវធ្វើគឺការទទួលស្គាល់កំហុស និងការសូមទោស។
៥) កុំសាងកំហុសដដែលៗ៖ បន្ទាប់ពីអ្នកទទួលស្គាល់កំហុសចាស់ៗរួចមក សូមកុំព្យាយាមបង្កវាឡើងម្ដងទៀត។ អ្នកត្រូវគិតពីអ្វីផ្សេងពីនោះ ដែលវាអាចធ្វើឲ្យស្នេហាដែលធ្លាប់បាក់បែកមួយនេះមករកភាពដូចដើមសារជាថ្មី៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.mensfitness.com