ហេតុផលទាំង៤យ៉ាងដែលធ្វើឲ្យបុគ្គលិកឆ្នើមលាឈប់ពីការងារទោះបីជាពួកគេស្រលាញ់ការងារនោះខ្លាំងយ៉ាងណាក៏ដោយ
បរិយាកាសនៅកន្លែងធ្វើការ ចៅហ្វាយនាយ និងប្រាក់បៀវត្សពិតជាមានឥទ្ធិពលខ្លាំងមែនទែនទៅដល់បុគ្គលិកទូទៅ។ ដោយឡែកសម្រាប់បុគ្គលិកឆ្នើមក៏ដូចគ្នា តែគ្មានចៅហ្វាយនាយរូបណាដែលចង់បាត់បង់ពួកគេទៅនោះទេ ព្រោះអ្នកទាំងអស់នោះផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ក្រុមហ៊ុនឬការងាររកស៊ីរបស់ពួកគេ។ យ៉ាងណាមិញខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យពួកគេលាឈប់ពីការងាររបស់ពួកគេ៖
១) មិនទទួលបានការគោរពនិងការឲ្យតម្លៃ៖ បុគ្គលិកណាក៏ដូចបុគ្គលិកណាដែរ គឺតែងតែចង់ទទួលបានការយកចិត្តនិងការឲ្យតម្លៃពីចៅហ្វាយនាយរបស់ខ្លួនដែរ តែបើសិនជាមិនមានការយកចិត្តទុកដាក់និងផ្គត់ផ្គង់គ្រប់គ្រាន់ពីចៅហ្វាយនាយនោះទេ ពួកគេនឹងពិចារណាក្នុងការជ្រើសរើសការងារថ្មី។
២) គ្មានតុល្យភាពក្នុងការងារ៖ ប្រសិនបើចៅហ្វាយនាយពុករលួយក្នុងរឿងការងារ នោះនឹងធ្វើឲ្យបុគ្គលិកមានការអន់ចិត្តហើយបំពេញការងារមិនបានល្អដល់កម្រិតនោះទេ ដែលនឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្រុមហ៊ុនផងដែរ។
៣) គ្មានរង្វាន់៖ វង្វាន់មិនចាំបាច់ត្រូវតែជារង្វាន់ធំមានតម្លៃណាស់ណាអីនោះទេ តែវាអាចជាវង្វាន់ធម្មតាសម្រាប់លើកចិត្តទៅដល់បុគ្គលិកដែលធ្វើកិច្ចការបានឆ្នើមនៅក្នុងក្រុមហ៊ុនដើម្បីធ្វើឲ្យពួកគេមានកម្លាំងចិត្តក្នុងការបំពេញការងារបន្តទៅទៀត។
៤) ឡើងដំណែងឲ្យខុសមនុស្ស៖ ចៅហ្វាយនាយគួរពិនិត្យឲ្យបានម៉ត់ធ្យ័តមុននឹងឡើងដំណែងឲ្យបុគ្គលិកណាម្នាក់ ចៀសវាងការសម្រេចចិត្តខុស ព្រោះវានឹងធ្វើឲ្យបុគ្គលិកដែលខិតខំធ្វើបាក់ទឹកចិត្តបាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org