មូលហេតុ​ទាំង​៤​ដែល​ធ្វើ​ការ​ប្រជុំ​ក្រុម​របស់​អ្នក​មិន​ទទួល​បាន​ផលអ្វីបន្តិច​



មិនថាសហគ្រិនធំៗ បុគ្គលិកជាន់ទាបឬខ្ពស់ ឬសិស្សនិស្សិតជាដើម តែងតែមានការងារដែលត្រូវធ្វើជាក្រុម តែពេលខ្លះការប្រជុំមិនបានចេញជាប្រយោជន៍អីណាស់ណានោះដោយសារតែមូលហេតុទាំងប៉ុន្មានខាងក្រោមនេះ៖ ១) គ្មានគោលបំណង៖ អ្នកមិនគួរណាត់ជួបគ្នាដោយគ្មានគោលបំណងច្បាស់លាស់ថាតើអ្នកចង់ធ្វើអី ឬចង់បានសមិទ្ធផលបន្ទាប់ពីចប់ការប្រជុំមួយនេះនោះទេ។ អ្នកគួរដឹងថាមានអ្វីត្រូវធ្វើខ្លះ មិនមែនចេះតែអង្គុយចាំតែម៉ោងនោះទេ ហើយអ្នកគួរតែប្រាប់ពីគោលបំណងឲ្យសមាជិកក្រុមបានដឹងផង ឬអាចសួរយោបល់ពីពួកគេសិន។ ២) មិនរៀបចំខ្លួន៖ សមាជិកក្រុមម្នាក់ៗគួរតែត្រៀមខ្លួន ក៏ដូចជារៀបចំឯកសារផងដែរ សម្រាប់ទុកទៅនិយាយនៅពេលប្រជុំ មិនមែនអង្គុយចាំតែស្ដាប់គេរហូតនោះទេ ហើយការធ្វើបែបនេះនឹងធ្វើឲ្យការប្រជុំរបស់អ្នកពោរពេញទៅដោយភាពចម្រាញ់នៃគំនិតរបស់សមាជិកគ្រប់គ្នា។ ៣) គ្មានកាលវិភាគច្បាស់លាស់៖ អ្នកត្រូវតែកំណត់កាលវិភាគនៃការប្រជុំឲ្យបានច្បាស់លាស់ចៀសវាងកុំឲ្យមានភាពរញ៉េរញ៉ៃ ហើយគួរតែធ្វើឲ្យប្រាកដថាសមាជិកគ្រប់រូបអាចចូលរួមបាន ហើយបើអ្នកមានក្រុមដែលមានសមាជិកច្រើន អ្នកគួរតែគិតគូរយ៉ាងណាដើម្បីឲ្យសមាជិកភាគច្រើនបានចូលរួម។ ៤) មិនយោគយល់គ្នា៖ ជាធម្មតាគ្មាននរណាមានការយល់ឃើញដូចអ្នកទាំងស្រុងនោះទេ ដូចនេះអ្វីដែលអាចធ្វើបាននោះគឺមានតែការយោគយល់និងអត់អោនឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ទើបអាចធ្វើការជាមួយគ្នាបានយូរអង្វែង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.business.com
X
5s