តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ក្លាយ​ជា​មនុស្ស​ម្នាក់​​មាន​ចំណេះ​ដឹងខ្ពង់​ខ្ពស់​បាន?​



មនុស្សក្នុងលោកមិនថាអ្នកណានោះទេ គឺសុទ្ធតែចង់ក្លាយជាមនុស្សដែលត្រូវបានគេផងគោរព ហើយមនុស្សទាំងអស់នោះទៀតសោតគឺជាជំពូកមនុស្សដែលមានចំណេះដឹងខ្ពង់ខ្ពស់និងទូលំទូលាយ។ ប្រសិនបើអ្នកស្រមៃចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់នោះ អ្នកអាចធ្វើតាមវិធីសាស្ត្រខាងក្រោមនេះបាន៖ ១) ភាពជំរុញទឹកចិត្តនិងការជ្រើសរើសព័ត៌មាន៖ មិនថាអ្វីក៏ដោយទាល់តែអ្នកមានទឹកចិត្តទើបអ្នកអាចធ្វើវាទៅបាន ប៉ុន្តែអ្វីដែលប្លែកនោះគឺថាបើអ្នកចង់ចេះច្រើន អ្នកក៏ត្រូវតែរៀនច្រើនដូចគ្នា ហើយការរៀននេះទៀតសោត គឺអ្នកត្រូវតែរៀនឲ្យចំណុច។ រៀនបែបណាទើបចំចំណុច? គន្លឹះសំខាន់មួយគឺការឆ្ងល់ ការចង់ចេះចង់ដឹងអ្វីដែលថ្មី។ ហើយនៅពេលដែលរើសអ្វីមួយយកមករៀន អ្នកមិនត្រូវរើសអ្វីដែលអ្នកចេះហើយនោះទេ ព្រោះវាងាយឆាប់ធ្វើឲ្យអ្នកធុញ ហើយក៏មិនត្រូវរៀនពីអ្វីដែលហួសសមត្ថភាពអ្នកពេកនោះដែរ ព្រោះវានឹងឲ្យអ្នកពិបាកក្នុងការចាប់យកហើយនឹងងាយអស់ទឹកចិត្តផងដែរ។ ២) វិធីរៀនមិនមែនមានតែ១នោះទេ៖ អ្នកមិនគួរខ្វល់ពីអ្នកដទៃច្រើនពេកទេ ថាពួកគេរៀនរបៀបណាទើបពួកគេចេះ តែអ្នកគួរតែសិក្សាពីខ្លួនឯងវិញថាតើអ្នកជាមនុស្សបែបណា ហើយវិធីមួយណាដែលមានប្រសិទ្ធភាពជាងគេសម្រាប់អ្នក ហើយកុំព្យាយាមយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃឲ្យសោះ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ៣) ធ្វើការផ្ដោតអារម្មណ៍៖ អ្នកត្រូវតែព្យាយាមផ្ដោតអារម្មណ៍ទៅអ្វីដែលអ្នកកំពុងតែរៀនព្រោះវានឹងធ្វើឲ្យអ្នកមានសមាធិខ្ពស់ហើយងាយចាប់បាននូវអ្វីដែលខ្លួនកំពុងតែរៀន យ៉ាងណាមិញ អ្នកគួរតែរៀនម្ដងបន្តិចៗ មិនមែនមករៀនសរុបនៅមុនថ្ងៃប្រលង២ ឬ៣ថ្ងៃនោះទេ ព្រោះវាមិនផ្ដល់លទ្ធផលដ៏ល្អឡើយហើយវាថែមទាំងជាទម្លាប់មួយដ៏អាក្រក់ផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s