ក្រុមភេរវកម្មធំៗក្នុងលោកពីរ អាចប្រយុទ្ធដណ្ដើមទីតាំងគ្នានៅស៊ីរី
ក្រុមបណ្ដាញភេរវកម្មធំៗពីរក្នុងលោក អាចនឹងប្រយុទ្ធគ្នាដើម្បីដណ្ដើមតំបន់កាន់កាប់រឹងមាំនៅក្នុងទឹកដីនៃប្រទេសស៊ីរី។ នេះបើយោងតាមអ្នកវិភាគរបស់អាមេរិក និងអឺរ៉ុបថ្លែងប្រាប់សារព័ត៌មាន The New York Times។
តាមប្រភពដដែលបានឱ្យដឹងថា ក្រុមអាល់កៃដាកំពុងតែបំលាស់ទីក្រុមប្រតិបត្តិការប្រយុទ្ធទៅកាន់ប្រទេសស៊ីរី ដោយក្រុមនេះចង់បង្កើនកម្លាំងដើម្បីវាយប្រហារលើក្រុម ISIS ដែលប្រតិបត្តិការនៅក្រោមអាល់កៃដាកាលពីកន្លងទៅ។
អ្នកវិភាគម្នាក់ដែលជាអតីតសមាជិក FBI បានថ្លែងដូច្នេះថា ក្រុមភេរវកម្មទាំងពីរកំពុងមានយុទ្ធសាស្ត្រខុសគ្នា។ ក្រុមអាល់កៃដាកំពុងគិតតាមបែបយុទ្ធសាស្ត្រពោលគឺក្រុមនេះចង់ធ្វើឱ្យពិភពលោកគិតថា ក្រុមខ្លួនល្អ ចំណែកក្រុមអាយស៊ីសអាក្រក់។ ចង់ឬមិនចង់ ក្រុមទាំងពីរអាចនឹងប្រយុទ្ធគ្នា៕