ធ្វើយ៉ាងណាដើម្បីឲ្យកូនរបស់អ្នកមានការតាំងអារម្មណ៍ខ្ពស់ក្នុងការធ្វើអ្វីមួយ ដោយមិនចាំបាច់ឲ្យវង្វាន់ឬបង្ខំ?
ប្រសិនបើអ្នកបង្ខំកូនអ្នកមិនឲ្យទៅដើរលេងជាមួយរបស់គេ ហើយធ្វើកិច្ចការសាលានៅផ្ទះ ឬឲ្យរង្វាន់ពួកគេរាល់ពេល វិធីនេះមិនមានប្រសិទ្ធភាពយូរនោះទេ ហើយវាក៏ថែមទាំងធ្វើឲ្យកូនរបស់អ្នកមានទម្លាប់អាក្រក់ទៀតផង។ ខាងក្រោមនេះគឺជាវិធីដែលអាចជួយអ្នកបានក្នុងការជំរុញឲ្យកូនៗរបស់អ្នកមានការតាំងចិត្តខ្ពស់ជាងមុនដោយមិនបាច់បង្ខំឬផ្ដល់ជារង្វាន់នោះទេ៖
១) ធ្វើឲ្យការងារដែលលំបាកក្លាយមកជាស្រួល៖ វាពិតជាពិបាកជាពិសេសប្រសិនបើពួកគេមានវ័យក្មេង ព្រោះថាការតាំងចិត្តនេះសូម្បីតែមនុស្សពេញវ័យក៏មានការពិបាកចំពោះរឿងនេះដែរ។ ដូចនេះអ្នកគួរតែឲ្យពួកគេតាំងចិត្តចាប់ផ្ដើមពីរឿងតូចឬ ស្រួលទៅសិន ទើបអាចឃើញលទ្ធផលយូរអង្វែងបាន។
២) ប្រើប្រាស់ពេលសម្រាកឲ្យបានត្រឹមត្រូវ៖ អ្នកគួរតែកំណត់ពេលវេលាសម្រាករបស់ពួកគេឲ្យបានត្រឹមត្រូវដោយកុំឲ្យតិចពេកហើយក៏កុំឲ្យយូរពេកដែរ គឺសមរម្យល្មម។ បន្ថែមពីលើនោះទៅទៀត នៅពេលដែលពួកគេសម្រាក ពួកគេមិនគួរអនុញ្ញាតឲ្យទៅលេងទូរស័ព្ទ ឬលេងហ្គេមនោះទេ ព្រោះ វាសុទ្ធតែមូលហេតុដែលធ្វើឲ្យពួកគេជក់លេងនិងបាត់បង់សមាធិ។
៣) កុំទៅគេង៖ បើគ្រាន់តែចង់សម្រាក គួរតែកុំគេង ព្រោះថាមិនយូរមិនឆាប់កូនរបស់អ្នកនឹងគេងលក់ បើយកល្អ បើពួកគេហត់នឿយខ្លាំងហើយ អ្នកគួរតែអនុញ្ញាតឲ្យពូកគេចូលគេងតែម្ដងទៅ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org