ហេតុផល៤យ៉ាង ដែលធ្វើឲ្យអ្នកទៅធ្វើការ ឬ ធ្វើអ្វីមិនដែលទៀងម៉ោងសោះ
មានរឿងមិនច្រើននោះទេ ដែលធ្វើអោយមនុស្សជាច្រើនក្តៅក្រហាយ ជាងរឿងដែលមនុស្សធ្វើអ្វីមិនទៀងម៉ោង។ មិនថា ពេលមានរឿងអ្វី ឬ ក្នុងកាលៈទេសៈអ្វី ពួកគាត់មិនដែលទៀងម៉ោងម្តងណាឡើង។តើមកពីមូលហេតុអ្វី?
១) បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់៖ អ្នកប្រហែលមិនធ្លាប់បានដឹងពីបុគ្គលិកលក្ខណៈរបស់អ្នកប៉ុន្មានទេ។ តែ បុគ្គលិកលក្ខណៈរបស់អ្នកពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិត។ អ្នកប្រហែលមិនអាចកែប្រែបុគ្គលិកលក្ខណៈរបស់អ្នក តែអ្នកអាចព្យាយាមធ្វើការផ្លាស់ប្តូរ។ ប្រសិនបើអ្នកជាមនុស្សដែលធ្វើអ្វីមិនទៀតម៉ោង ជាពិសេសទៅធ្វើការមិនយឺតរហូតនោះ មានន័យថា វាជាបុគ្គលិកលក្ខណៈរបស់អ្នកតែម្តង។
២) អ្នកធ្វើឲ្យវាក្លាយជាទម្លាប់៖ ទម្លាប់ពិតជាពិបាកណាស់ក្នុងការផ្លាស់ប្តូរ។ ហើយប្រសិនជាអ្នកអនុញ្ញាតឲ្យខ្លួនអ្នកយឺតគ្រប់ពេលនោះ អ្នកប្រហែលជាគិតថាវាជារឿងធម្មតា។ ដូច្នេះហើយ អ្នកធ្លាក់ក្នុងទម្លាប់ដ៏អាក្រក់មួយនេះ។ អ្នកត្រូវធ្វើការផ្លាស់ប្តូរ។
៣) អ្នកមិនចាប់អារម្មណ៍៖ មនុស្សជាច្រើនចំណាយពេលមើលទូរទស្សន៍ លេងទូរស័ព្ទ ឬអាចសៀវភៅជាដើម។ វាងាយខ្លាំងណាស់ដែលអ្នកមិនចាប់អារម្មណ៏ពីពេលវេលា ហើយចុងក្រោយ អ្នកយឺតនៅកន្លែងការងារឬសាលារៀនជាដើម។ ដូច្នេះហើយ អ្នកអាចដាក់ម៉ោងរោទ៍សម្រាប់ជួយអ្នកបាន។
៤)ធ្វើការងារច្រើនមុខក្នុងពេលតែមួយ៖ ជាការពិតទៅ នៅពេលមនុស្សធ្វើរឿងច្រើនក្នុងពេលតែមួយ ពួកគាត់ងាយស្រួលមិនដឹងពីពេលវេលាណាស់ ដូច្នេះហើយតែងតែនាំឲ្យខកពេលចំពោះការធ្វើអ្វីដែលសំខាន់។ អាក្រក់ជាងនេះទៅនោះ វាអាចក្លាយជាទម្លាប់មួយបាន។ វិធីដែលល្អនោះគឺ អ្នកគួរធ្វើរឿងមួយក្នុងពេលតែមួយ។
ប្រែសម្រួលដោយ៖ អឹុង មួយយូ
ប្រភព៖ www.cheatsheet.com