សៀវភៅទាំង ១០ដែលសហគ្រិនល្បីៗទូទាំងពិភពលោកចង់ឲ្យអ្នកអានដើម្បីកែប្រែជីវិត
សៀវភៅអាចធ្វើឲ្យអ្នកសម្រេចនូវក្ដីស្រមៃដែលអ្នកមាន ហើយអាចដឹងពីសក្ដានុពលរបស់ខ្លួនថា ខ្លាំងកម្រិតណាដែរ។ ការអានសៀវភៅល្អ ក៏អាចជួយកែប្រែជីវិតអ្នកឲ្យកាន់តែល្អឡើងផងដែរ។ នេះជាសៀវភៅទាំង១០ដែលសហគ្រិនល្បី ៗទូទាំងពិភពលោកចង់ឲ្យអ្នកអានដើម្បីជាផ្លូវមួយសម្រាប់កែប្រែជីវិត៖
១) The One Thing ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោក Gary Keller និងលោកJay Papasan ។ សៀវភៅនេះផងដែរចង់បង្រៀនឲ្យអ្នកបង្ហាញនូវអ្វីដែលអ្នកចង់ឲ្យវាជោគជ័យ ហើយព្យាយាមរក្សាអ្វីដែលអ្នកកំពុងធ្វើ ជាមួយនឹងគោលដៅដែលអ្នកមាន។ សូម្បីតែលោក Steve Job ដែលជាស្ថាបនិក ក្រុមហ៊ុន Apple ក៏បាននិយាយថា៖ «សៀវភៅនេះវាមិនត្រឹមតែល្អសម្រាប់ការធ្វើជំនួញទេ ប៉ុន្តែវាល្អសម្រាប់គោលដៅទាំងអស់ដែលអ្នកចង់យកឈ្នះនៅក្នុងជីវិត។»
២) The Magic of Thinking Big ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោក David J. Schwartz។ សៀវភៅនេះធ្វើឲ្យអ្នក មានគំនិតច្រើននៅពេលអ្នកជួបប្រទះស្ថានភាពដែលពិបាក ហើយធ្វើឲ្យអ្នកមានគំនិតវិជ្ជមានក្នុងការធ្វើអ្វីមួយផងដែរ។
៣) The Alchemist ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោក Paulo Coelho ។ សៀវភៅនេះធ្វើឲ្យអ្នកដឹងថា អ្នកកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវនៃជីវិត ។
៤) The Blue Ocean Strategy ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោកW. Chan Kim Reneeនិងលោកស្រី Mauborgne ។ សៀវភៅនេះផងដែរចង់បង្រៀនឲ្យអ្នកដឹងថា អ្វីទៅដែលមិនល្អសម្រាប់អ្នកដទៃ រួមទាំងយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្មផងដែរ។
៥) Conscious Capitalism ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោកJohn Mackeyនិងលោក Raj Sisodia ។ សៀវភៅនេះផងដែរចង់បង្រៀនឲ្យអ្នកដឹងពី យុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្ម និងធ្វើយ៉ាងណាឲ្យសង្គមដែលអ្នករស់នៅនោះ កាន់តែល្អប្រសើរ។
៦) Thrive ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោក ស្រី Arianna Huffington ។ សៀវភៅនេះធ្វើឲ្យអ្នកចេះរៀបចំ ពេលវេលាសម្រាប់ជីវិត និង ផ្ដល់តម្លៃដល់អ្វីដែលជួយអ្នកទៅកាន់ភាពជោគជ័យ។
៧) Contagious ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោក Jonah Berger ។ សៀវភៅនេះធ្វើឲ្យអ្នកដឹងថា តើផលិតផលអ្វីខ្លះដែលទីផ្សារចង់បាន ហើយហេតុអ្វីពួកគេត្រូវការផលិតផលនោះជាងផលិតផលដទៃទៀត។
៨) Finding Your Way in a Wild New World ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោក ស្រីMartha Beck ។ សៀវភៅនេះធ្វើឲ្យអ្នកដឹងច្បាស់ថា ផ្លូវណាខ្លះអាចនាំអ្នកទៅកាន់ភាពជោគជ័យ។
៩) Enchantment ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោកGuy Kawasaki ។ សៀវភៅនេះធ្វើឲ្យអ្នកចេះបង្ហាញពីចំណង់ដែលអ្នកចង់មាននៅក្នុងជីវិត។
១០) Crush It! ៖ សៀវភៅនេះត្រូវ បាននិពន្ធដោយលោកGary Vaynerchuk ។ សៀវភៅនេះធ្វើឲ្យអ្នកដឹងថាភាពជោគជ័យកើតមានឡើងពីសុភមង្គលដែលអ្នកមាន មិនមែន ចំណូលដែលអ្នកបាននោះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org