រឿង ៤យ៉ាងធ្វើឲ្យភ្ញៀវទេសចរទៅលេងអ៊ីតាលីលើកដំបូងភ្ញាក់ផ្អើល ហើយអ្នកគួរតែដឹង
មុនពេលដែលអ្នកធ្វើការដើរកម្សាន្តទៅប្រទេសអ៊ីតាលី អ្នកគួរតែដឹងថា រឿងណាដែលអ្នកគួរធ្វើហើយរឿងណាទៀតដែលអ្នកមិនគួរធ្វើ ព្រោះថាមិនត្រឹមតែប្រទេសអ៊ីតាលីមួយនោះទេ គឺអ្នកត្រូវតែដឹងពីទំនៀមទម្លាប់ក៏ដូចជាព័ត៌មាននានាដែលទាក់ទងជាមួយប្រទេសដែលអ្នកនឹងទៅនោះ ហើយជាពិសេសទៅទៀតនោះ គឺពេលដែលអ្នកទៅលេងជាលើកដំបូង។
ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកគួរតែដឹងពីប្រទេសអ៊ីតាលី៖
១) ជនជាតិអ៊ីតាលីហាក់បីដូចជារញ៉េរញ៉ៃបន្តិច៖ នេះមិនមែនបានន័យថាពួកគេគ្មានសុជីវធម៌ឬវិន័យនោះទេ តែពួកគេចូលចិត្តនិយាយខ្លាំងៗ ហើយមានកាយកាយវិការជានិច្ច ដែលបង្ហាញថាពួកគេកំពុងតែពេញចិត្តក្នុងការសន្ទនាជាមួយនរណាម្នាក់។
២) ជាពិភពល្បែងមួយ៖ ប្រសិនបើអ្នកមិនសូវស្គាល់ពីធាតុពិតនៃប្រទេសនេះច្បាស់នោះទេ អ្នកប្រហែលជាមិនដឹងនោះទេ តែតាមពិតទៅប្រទេសមួយនេះ គឺពោរពេញដោយបនល្បែងជាច្រើន ហើយប្រជាជនដែលនៅជិតខាងក៏ឧស្សាហ៍ទៅលេងល្បែងនៅប្រទេសនេះញឹកញាប់ដែរ។
៣) គ្មានពេលវេលាត្រឹមត្រូវ៖ នេះហាក់បីដូចជាមិនសម ប្រសិនបើអ្នកណាត់នរណាម្នាក់មកជួប អ្នកមិនបាច់ខឹងឬថាឲ្យពួកគេនោះទេ ព្រោះថាជនជាតិអ៊ីតាលីគឺតែងតែមានទម្លាប់បែបនេះ ហើយអ្នកមិនអាចទៅបន្ទោសពួកគេបាននោះទេ។
៤) ពោរពេញទៅដោយអ្នកទេសចរ៖ ប្រទេសនេះត្រូវបានគេចំណាត់ថ្នាក់ទី៥ក្នុងចំណោមប្រទេសទូទាំងពិភពលោកថាជាប្រទេសដែលសម្បូរទៅដោយអ្នកទេសចរ ហើយអ្នកចាំបាច់ចម្លែកចិត្តនោះទេ ក្នុងការរង់ចាំជួររាប់ម៉ោងនោះ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.whenonearth.com