Century21 Cambodia: ទស្សនកិច្ចយុទ្ធសាស្ត្រនិងការអភិវឌ្ឍន៏អាជីវកម្មវិស័យអចលនទ្រព្យ (ខុនដូ) សកលលោក​គណប្រតិភូនៃក្រុមអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោក(GSBD) របស់ក្រុមហ៊ុន Century 21 Cambodia នឹងចាប់ផ្តើមធ្វើដំណើរទស្សនកិច្ច យុទ្ធសាស្ត្រនិងការអភិវឌ្ឍន៍ អាជីវកម្មសកលលោក រយៈពេល១ខែពេញ នាពេលឆាប់ៗខាងមុខនេះ ដែលក្រុមការងារនឹងចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហុងកុង ម៉ាកាវ តៃវ៉ាន់ ថៃ សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការផ្សព្វផ្សាយអំពីឱកាសវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដំណើរទស្សនកិច្ចរួមមាន៖ លោក គុយ វ៉ាត ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia លោក Seraj Sutton ប្រធានផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោក និង លោក SamAth Him Sprung ប្រធានផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោក។ តាមរយៈទស្សនកិច្ចជាបន្តបន្ទាប់របស់ក្រុមហ៊ុន Century 21 Cambodia មានបំណងបង្ហាញដល់ទីផ្សារពិភពលោកនៃឳកាសក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការគាងគង វិនិយោគិនធំៗ និងអ្នកដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធក្នុងទីផ្សារអចលនទ្រព្យ ដើម្បីធ្វើការរួមបញ្ចូលគ្នានៃជំនាញនៅក្នុងតំបន់របស់ពួកគេ ហើយនិងការធ្វើការដាក់បង្ហាញទីផ្សារអចលនទ្រព្យរបស់កម្ពុជាដល់បណ្តាញក្រុមហ៊ុន Century 21 នៅលើពិភពលោក។ បើទោះជាដំណើការសាងសង់និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានសន្ទុះគួរឲ្យកត់សម្គាល់យ៉ាងណាក្តី ការយល់ឃើញជាច្រើនអំពីធនធាននិងផលចំណេញពីការវិនិយោគនិងសក្តានុពល នៃផលចំណេញត្រូវបានគេមើលរំលងនៅក្នុងទីផ្សារសំខាន់នៅលើពិភពលោក ទោះបីជាកំណើនសេដ្ឋ កិច្ចកើនឡើងយ៉ាងឆាប់រហ័សជិតពីរទសវត្សយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់ ក្រុមហ៊ុន Century 21 Cambodia ដើម្បីស្វែងរកឱកាសវិនិយោគនៅបរទេស ហើយក្រុមហ៊ុនក៏បានស្វែងរកការផ្លាស់ប្តូរផ្នត់គំនិតនិងទាក់ទាញទុនវិនិយោគមកវិញលើវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ ជាមួយនិងការវិនិយោគរហូតដល់ ៨០ ភាគរយ នៃគម្រោងអភិវឌ្ឍន៏ថ្មីៗនៅកម្ពុជាត្រូវបានទិញដោយវិនិយោគិនបរទេស។ អ្នកអភិវឌ្ឍន៏គំរោងនៅរបស់កម្ពុជាគួរតែផ្សព្វផ្សាយនិងណែនាំដល់ទីផ្សារពិភពលោកពីអត្ថប្រយោជន៍នៃការវិនិយោគលើវិស័យអចលនទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈទស្សនកិច្ចនេះ ក្រុមហ៊ុន Century 21 Cambodia ជាអ្នកចាប់ផ្តើមបេសកកម្មក្នុងការផ្សព្វផ្សាយនិងណែនាំ ពី អចលនទ្រព្យរបស់ព្រះរាជាណាចក្រកម្ពុជានៅលើទីផ្សារសាកលលោក ហើយបេសកកម្មបែបនេះ និងជាបេសកកម្មដែលនាំមកនូវអត្ថប្រយោជន៍ មិនត្រឹមតែមកដល់ ការិយាល័យក្រុមហ៊ុន Century 21នៅកម្ពុជាទាំងអស់ ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអត្ថប្រយោជន៍ ដល់វិស័យទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ លោក Seraj Sutton ក្រុមអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្មសកលលោក(GSBD) នៃ ក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា “នៅ Century 21 Cambodia យើងមានការរំភើបរីករាយ និងមានទស្សនវិជ្ជមានអំពីទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍន៏ ក៏ដូចជាមានមោទនភាពក្នុងការបង្ហាញប្រទេសកម្ពុជាឱ្យគេស្គាល់ទូទាំងពិភពលោក”។ ដំណើរទស្សនកិច្ចពេញមួយខែនេះ និងស្វែងរកឱកាសសំរាប់វិនិយោគលើអចលនទ្រព្យនៅបរទេសដល់អ្នកវិនិយោគនៅកម្ពុជាក៏ដូចជាឱកាសវិនិយោគអចលនទ្រព្យរបស់កម្ពុជាដល់អ្នកវិនិយោគបរទេសផងដែរ។ ទស្សនកិច្ចវិនិយោគនេះ នឹងផ្តល់ឱកាសដ៏ពិសេសបំផុតសម្រាប់អន្តរទំនាក់ទំនងបុគ្គលដើម្បីធ្វើឲ្យវិនិយោគិននិងឱកាសធ្វើការវិនិយោគកាន់តែខិតជិតគ្នា។ ដំណើរទស្សនកិច្ចដំណាក់កាលទី១ទៅកាន់ប្រទេសទាំង៩នេះ ជាដំណើរទស្សនកិច្ច យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៏អាជីវកម្ម ដែល គណប្រតិភូ របស់ក្រុមហ៊ុន Century 21 Cambodia នឹងប្រើប្រាស់បណ្តាញគ្រួសារ Century 21 Global នៅក្នុងប្រទេសនីមួយៗ ធ្វើការទំនាក់ទំនងនឹងបណ្តាញម្ចាស់អាជីវកម្មប្រទេសនីមួយៗ ដើម្បីទាក់ទាញយក វិយោគិន អ្នកលក់ និងម្ចាស់អចលនទ្រព្យ។ ជាមួយការិយាល័យចំនួន ៧.១០០ក្នុងប្រទេសចំនួន៧៨ដែលមានភ្នាក់ងារជំនាញផ្នែកលក់ជាង ១០០.០០០នាក់ របស់ គ្រួសារ ក្រុមហ៊ុន Century 21 នៅជុំវិញពិភពលោក នឹងត្រៀមខ្លួនយ៉ាងល្អបំផុតដើម្បីផ្សព្វផ្សាយគំរោងអភិវឌ្ឍអចលនទ្រព្យថ្មីនៅប្រទេសកម្ពុជាទៅទីផ្សារបទេសដែលនៅជុំវិញ។ បន្ទាប់ពីដំណើរទស្សនកិច្ច យុទ្ធសាស្ត្រនិងកិច្ចអភិវឌ្ឍន៏អាជីវកម្ម នៅអាស៊ី របស់ ក្រុមហ៊ុន Century 21 Cambodia បានចប់សព្វគ្រប់ហើយ ពួកគាត់នឹងសម្លឹងមើលទីផ្សារពិភពលោកកាន់តែធំជាងមុនដើម្បីចែករំលែកព័ត៌មាននិងផ្សព្វផ្សាយអំពីការវិនិយោគអចលនទ្រព្យនៅកម្ពុជា ដោយក្នុងនោះពួកគាត់និង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក បែលហ្ស៊ិក និងប្រទេសបារាំងជាបន្តទៀត៕ ផ្ដល់សិទ្ធិ៖ realestate.com.kh
X
5s