ប្រទេស​ទីម័រខាងកើត​ នឹង​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០១៧​



សាធារណៈប្រជាធិបតេយ្យទីម័រខាងកើត នឹងចូលជាសមាជិកអាស៊ាននៅឆ្នាំ២០១៧។ នេះបើតាមការឱ្យដឹងពីឯកអគ្គរាជទូតឥណ្ឌូណេស៊ីកាលពីថ្ងៃអង្គារ។ នៅឆ្នាំ២០១១ ខណៈ ពេលដែរប្រទេសឥណ្ឌូណេស៊ីជាប្រធាននៃអាស៊ាន ប្រទេសទីម័រខាងកើតបានដាក់លិខិតសុំចូលជាសមាជិកអាស៊ាន។ សមាជិកអាស៊ានតាមបណ្ដាប្រទេសទាំងអស់ព្រមព្រៀងគ្នាសិក្សាពីប្រទេសមួយនេះ។ ការសិក្សានោះវាយតម្លៃទៅលើលក្ខណៈសម្បត្តិរបស់ប្រទេសទីម័រខាងកើតដើម្បីក្លាយជាសមាជិកអាស៊ាន។លក្ខណៈសម្បត្តិទាំងបីនោះគឺ៖ នយោបាយ និងសន្តិសុខ សេដ្ឋកិច្ច និង វប្បធម៍សង្គម។ លើសពីនេះទៀត ប្រទេសទីម័រខាងកើតត្រូវតែអភិវឌ្ឍធនធានមនុស្សរបស់ខ្លួនក្នុងគោលបំណងជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើតាមប្រសាសន៍របស់ឯកអគ្គរាជទូតឥណ្ឌូណេស៊ី។ បច្ចុប្បន្ននេះ បណ្តាប្រទេសជាសមាជិកអាស៊ានមានចំនួនដប់ ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី ប៊្រុយណេ   វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.en.tempo.co  
X
5s