វិធីទាំង៤ដើម្បីធ្វើឲ្យការងាររបស់អ្នកមានភាពរីកចម្រើនជាងមុនបាន
ដើម្បីឲ្យការងាររបស់អ្នកមានភាពរីកចម្រើនទៅមុខ ហើយមានគុណភាពខ្ពស់ អ្នកមិនមែនអង្គុយធ្វើការរហូតហើយគ្មានពេលសម្រាកនោះទេ ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកបំផ្លាញសុខភាពខ្លួនឯងដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចប្រើប្រាស់បាន ប្រសិនបើអ្នកចង់ឲ្យការងាររបស់អ្នកមានគុណភាពល្អជាងមុន ដោយមិនចាំបាច់ចំណាយពេលហត់ច្រើនពេក៖
១) កុំធ្វើការរាល់យប់ជ្រៅពេក៖ ភាគច្រើន រឿងនេះកើតឡើងសម្រាប់សិស្ស ឬបុគ្គលិកដែលមានការងាររវល់ច្រើន ដែលធ្វើឲ្យពួកគេបង្ខំចិត្តធ្វើនៅពេលយប់ឲ្យហើយ ដែលជាមូលហេតុធ្វើឲ្យពួកគេមិនមានសមាធិខ្ពស់ ហើយក៏ធ្វើឲ្យការងាររបស់ពួកគេមិនមានគុណភាពខ្ពស់តាមដែលគេរំពឹងទុកនោះទេ។
២) ត្រូវចាំថាថ្ងៃសម្រាកគឺថ្ងៃសម្រាក៖ មនុស្សភាគច្រើនចូលចិត្តយកថ្ងៃសម្រាកទៅធ្វើការងារផ្សេងៗ ព្រោះគេគិតថាមិនចង់ធ្វើឲ្យវាអត់ប្រយោជន៍។ តែយ៉ាងណាគឺអ្នកមិនគួរធ្វើបែបនេះឡើយ អ្នកគួរតែសម្រាកលំហែកាយឲ្យបាត់អស់ទុក្ខកង្វល់ ទើបអាចទទួលបាននូវខួរក្បាលក្នុងការធ្វើការងារបានល្អ។
៣) លះបង់ហួសហេតុពេក៖ មានមនុស្សមួយចំនួនសុខចិត្តលះបង់ពេលវេលាខ្លួនឯង ព្រមទាំងពេលវេលាសម្រាប់គ្រួសារ ដើម្បីតែការងារ តែការធ្វើបែបនេះមិនមែនជារឿងមួយត្រឹមត្រូវនោះទេ។ អ្នកត្រូវតែងបែងចែកពេលវេលាឲ្យបានល្អ បើមិនពុំនោះទេ គ្រួសាររបស់អ្នកក៏មិនមានសេចក្ដីសុខនិងពេញចិត្តចំពោះទង្វើរបស់អ្នកនោះទេ។
៤) ចេះប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក៖ សម័យនេះគឺជាសម័យកុំព្យូទ័រ ដូចនេះអ្នកគួរតែចេះប្រើប្រាស់ផលប្រយោជន៍វាឲ្យបានល្អអស់ មិនមែនអង្គុយចុចរហូតនោះទេ។ នេះក៏ជាមូលហេតុមួយដែលធ្វើឲ្យអ្នកញៀន រួចភ្លេចធ្វើការងារ ហើយក៏ធ្វើឲ្យខ្ជះខ្ជាយពេលវេលាផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org