​ដឹង​ថា​លោក​អូ​បា​ម៉ា​​ចូល​ចិត្ត​​សៀវភៅ​ ភាពយន្ត ចម្រៀង និង​កម្មវិធី​ទូរទស្សន៍​​ណា​ខ្លះ​ទេ?​



លោកអូបាម៉ាមិនមែនគ្រាន់តែជានាយករដ្ឋមន្ត្រីវ័យក្មេងដែលជាប់ឈ្មោះជានាយករដ្ឋមន្ត្រីនៅវ័យ ៤៧ឆ្នាំថែមទាន់សម័យទៀតផង។ លោកមិនមែនគិតតែពីនយោបាយមួយមុខនោះទេ តែលោកក៏ជាអ្នកគ្រាំទ្រនូវវប្បធម៍ប៉ុបផងដែរ។ អស់ជាច្រើនឆ្នាំ លោកអូបាម៉ាធ្លាប់បាននិយាយពីសៀវភៅ ភាពយន្ត ចម្រៀង និងកម្មវិធីទូរទស្សន៍ជាច្រើន។ តោះយើងមកមើលតើលោកអូបាម៉ាចូលចិត្តអ្វីខ្លះ។ ១) ភាពយន្តដែលលោកអូបាម៉ាចូលចិត្តគឺ៖ " The Godfather “ and “ The Godfather Part II” ៖ តម្រុយដែលយើងអាចដឹងពីភាពយន្តដែលលោកអូបាម៉ាចូលចិត្តនោះតាមរយៈប្រព័ន្ធផ្សព្ធផ្សាយ Facebook។ លោកបានលើកកម្ពស់ពីអន្តរប៉ាស៊ីហ្វិក និងសារៈសំខាន់នៃការការពារច្បាប់ក្នុងការថតចំលង។ គាត់បាននិយាយថាខ្សែភាពយន្ដសំណព្វរបស់គាត់គឺ "The Godfather"។ វាត្រូវបានចាត់ទុកថាជារឿងមួយដ៏ល្អក្នុងវិស័យភាពយន្ត ។ ២) លោកអូបាម៉ា និង អ្នកស្រីម៉ៃឃលបានមើល "Do the right thing" នៅថ្ងៃណាត់ជួបដំបូងរបស់ពួកគាត់៖ ម៉ៃឃលបាននិយាយថា «លោកអូបាម៉ាបានព្យាយាមបង្ហាញខ្ញុំពីការលំបាកក្នុងនាមជាអ្នកផលិតខ្សែភាពយន្ត»។ «តែភាពយន្តបានបញ្ចប់ជាខ្សែភាពយន្ដល្អជាងគេដែលខ្ញុំធ្លាប់មើល»។ លោកបារ៉ាក់អូបាម៉ាក៏បាននិយាយថា " Do the right thing” នៅតែឆ្លុះពីសង្គមរបស់យើង ហើយវាធ្វើឱ្យយើងគិតពីបញ្ហាដែលយើងនឹងប្រឈម។ ៣) បទចម្រៀងដែលលោកអូបាម៉ាចូលចិត្តគឺ " What's going on“ ច្រៀងដោយលោក Marvin Gaye៖ លោកអូបាម៉ាធ្លាប់និយាយថា" Music of My Mind” “ Talking Book” “ Fulfillingness' first finale” “ Innervision” និង“ Songs in the key of life” របស់លោក Marvin សុទ្ធតែអាល់ប៊ុមអស្ចារ្យដែលយើងធ្លាប់បានឃើញ។ ៤) សៀវភៅប្រលោមលោកដែលលោកអូបាម៉ាចូលចិត្តគឺ " Song of Solomon” និពន្ធដោយToniMorrison ៖ វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលគាត់ជ្រើសរើសសៀវភៅមួយនេះ។ នៅឆ្នាំ ២០០៨ អ្នកស្រីMorrison ជិតស្និទ្ធទៅនឹងលោកអូបាម៉ា។ នាងក៏បានជួយសរសេរសំបុត្រឆ្លើយតបទៅនឹងអ្នកទ្រាំទ្ររបស់លោកអូបាម៉ា។ អ្នកស្រី Morrison ក៏ទទួលបានមេដាយមួយនៅឆ្នាំ២០១២ផងដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.businessinsider.com
X
5s