​​អ្នក​វិភាគ​សង្គ្រាម​៖ រុស្ស៊ី​ប្រើ​ពេល​មិន​ដល់​​ ៣​ថ្ងៃ​​​ដើម្បី​កាន់កាប់​រដ្ឋធានី​អេស្តូនី​ និង​ឡាតវី​​



ក្រុមអ្នកវិភាគផ្នែកសង្គ្រាមបានលើកឡើងថា រុស្ស៊ីប្រើពេលប្រហែលមិនដល់ ៣ថ្ងៃផងដើម្បីកាន់កាប់រដ្ឋធានីរបស់ប្រទេសអេស្ដូនី និងឡាតវីដោយសារតែណាតូពុំមានកម្លាំងគ្រប់គ្រាន់ដើម្បីការងារតំបន់អឺរ៉ុបផ្នែកខាងកើត។ ការវិភាគធ្វើឡើងបន្ទាប់ពីប្រទេសស៊ុយអ៊ែតបានបំពាក់អាវុធឡើងវិញដល់មូលដ្ឋាននៃសមរភូមិសង្គ្រាមត្រជាក់ចាស់លើដែនកោះ Gotland ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងរបស់ប្រទេសរុស្ស៊ី។ ការវិភាគពីកម្លាំងរបស់កងទ័ពរុស្ស៊ី និងចំណុចខ្សោយរបស់កងទ័ពណាតូដែលមាន ១៦ទំព័រនោះបានឱ្យដឹងថា មិនមែនជារឿងលំបាកទេសម្រាប់រុស្ស៊ីក្នុងការវាយដណ្ដើមកាន់កាប់តំបន់អឺរ៉ុបចុងខាងកើតនោះ៕
X
5s