មិនធម្មតាគ្រាន់តែការងារស្ម័គ្រចិត្តសោះអាចជួយឲ្យយើងក្លាយជាសហគ្រិនក៏ពូកែមួយរូប
ថ្វីត្បិតតែការងារស្ម័គ្រចិត្តមិនបានផ្ដល់ថវិកាក៏ដូចជាការផ្គត់ផ្គង់ដល់យើងគ្រប់គ្រាន់ក៏ពិតមែន តែវាក៏បានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់អ្នក ជាពិសេសបើអ្នកប៉ងប្រាថ្នាចង់ក្លាយជាសហគ្រិនភាពក៏ជោគជ័យមួយរូប។
ការងារស្ម័គ្រចិត្តនេះទៀតសោត ក៏តម្រូវឲ្យអ្នកលះបង់ពេលវេលា ហើយជួនកាលអាចប្រើប្រាស់ថវិកាអ្នកផ្ទាល់ខ្លួនផងដែរ សម្រាប់ការចំណាយផ្សេងៗ ដូចជាការចាក់សាំងជាដើម។បែបនេះ តើវាអាចជួយឲ្យអ្នកក្លាយជាសហគ្រិនដ៏ល្អមួយរូបបានដោយរបៀបណា៖
១) រៀនអ្វីដែលថ្មី
នៅពេលអ្នកទៅធ្វើការងារស្ម័គ្រចិត្ត មុខងាររបស់អ្នកត្រូវបានគេតាំងឲ្យ ឬអ្នកអាចជ្រើសរើសដោយខ្លួនឯង។ នៅពេលនោះ អ្នកនឹងអាចរៀនបានជំនាញថ្មីប្លែកជាច្រើន ក៏ដូចជារៀនពីអ្នកដទៃដែលនៅជុំវិញខ្លួនអ្នក។ អ្នកក៏នឹងអាចចាប់ផ្ដើមអភិវឌ្ឍភាពក្លាហានរបស់អ្នកបានថែមមួយកម្រិតថែមទៀតផង ព្រោះអ្នកមិនអាចអង្គុយសម្ងំស្ងៀមរហូតនោះទេ អ្នកនឹងតម្រូវឲ្យមានការទំនាក់ទំនង ក៏ដូចជាបញ្ចេញមតិផ្ទាល់ខ្លួនជាដើម។
២) មានឈ្មោះ
ឈ្មោះរបស់អ្នកនឹងត្រូវបានគេកត់ត្រាទុក ថាអ្នកធ្លាប់បានចូលរួមឬបានជួយធ្វើអ្វីខ្លះនៅក្នុងការងារសង្គម។ នៅពេលដែលអ្នកបានចូលរួមច្រើន ឈ្មោះរបស់អ្នកក៏ត្រូវបានគេទទួលស្គាល់រឹតតែច្រើន។ បន្ថែមពីលើនោះផងដែរ ប្រសិនបើអ្នកចង់ដាក់អាហារូបករណ៍ទៅសិក្សានៅបរទេស គេប្រាកដជាសួរអ្នកទាក់ទងជាមួយនឹងរឿងការងារស្ម័គ្រចិត្តជាក់ជាមិនខាន។
៣) មានការយល់ដឹងទូលំទូលាយជាងមុន
នៅពេលដែលអ្នកទៅជួបមនុស្សរឹតតែច្រើន នោះអ្នកនឹងរៀនយល់ពីប្រភេទមនុស្សនិងសង្គមបានច្រើនដូចគ្នា។ អ្នកក៏អាចចែករំលែកចំណេះដឹងក៏ដូចជាការយល់ឃើញឲ្យគ្នាទៅវិញទៅមកផងដែរ ហើយអ្នកក៏ចាប់ផ្ដើមសម្របខ្លួនទៅតាមកាលៈទេសៈផងដែរ ព្រោះថាមិនមែនមនុស្សដែលអ្នកនិយាយជាមួយទាំងអស់សុទ្ធតែមានគំនិតដូចអ្នកនោះទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.smallbiztrends.com