កំហុស​ ៤​យ៉ាង​ដែល​មនុស្ស​ជា​ច្រើន​តែង​តែ​ប្រព្រឹត្ត​ពេល​មាន​លុយ​



មនុស្សរាល់គ្នាគួរតែមានគម្រោងពីរបៀបចាយលុយហើយវាកាន់តែចាំបាច់ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តខ្ចីលុយពីអ្នកដទៃ ហើយចាំសងលុយពេលបើកលុយ ហើយខ្ចីគេទៀត។ ការមានគម្រោងត្រឹមត្រូវគឺជាជំហានមួយដ៏ល្អ។ ក៏ប៉ុន្តែ ប្រសិនជាអ្នកមិនប្រុងប្រយ័ត្ន អ្នកនឹងចាយលុយគ្មានសល់ទេ។ ខាងក្រោមនេះ គឺជាចំណុចដែលអ្នកមិនគួរធ្វើពេលមានលុយ។ ១) មិនកត់ត្រាការចាយវាយ៖ មុនពេលអ្នកមានគម្រោងពីការចាយលុយចុងក្រោយ អ្នកត្រូវគិតអ្នកមួយថ្ងៃតើអ្នកត្រូវចាយប៉ុន្មានរយៈពេល១ខែ។ នេះរួមបញ្ចូលពីការប្រាក់ឬ បាយកាហ្វេពេលព្រឹករបស់អ្នក។ មិនថាការចំណាយនោះតូចយ៉ាងណានោះទេ អ្នកត្រូវតែកត់ត្រាទុក។ ២) មានគម្រោងដែលមិនអាចក្លាយជាការពិត៖ វាជាការសំខាន់ដែលអ្នកបង្កើតគម្រោងមួយដែលអាចសម្រេចបានឬអាចគ្រប់គ្រងបាន។ ត្រូវចងចាំថា ប្រាក់ខែរបស់អ្នកនៅដដែលពីមួយខែទៅមួយខែ។ ដូច្នេះហើយ អ្នកគួរតែបានលុយសន្សំខ្លះក្នុងករណីមានរឿងដែលមិនអាចមើលឃើញកើតឡើង ហើយត្រូវការលុយជាបន្ទាន់។ ឧទាហរណ៍ថា៖ អ្នកត្រូវទៅមន្ទីរពេទ្យឬបង់ថ្លៃសាលា ឬទូរស័ព្ទខូចជាដើម។ ៣) ភ្លេចសន្សំលុយ៖ អ្នកគួរតែរួមបញ្ចូលប្រាក់សន្សំចូលទៅគម្រោងរបស់អ្នកដែរ។ ការធ្វើរបៀបនេះអាចជួយអ្នកដឹងពីថវិកាសរុបរបស់អ្នក។ សូមកុំគិតថា អ្នកអាចមានលុយពេលចាំបាច់ ប្រសិនជាអ្នកមិនសន្សំ។ ប្រាក់ដែលអ្នកសន្សំទុកពេលចាំបាច់អាចសង្គ្រោះជីវិតអ្នកបាន។ ៤) ការទិញរបស់ដែលមិនមានផែនការទុកមុន៖ ការចំណាយតាមអារម្មណ៍របស់អ្នក នឹងធ្វើឲអ្នកអស់លុយក្នុងមួយប្រព្រិចភ្នែក។ វិធីដ៏ល្អដើម្បីកាត់បន្ថយការចំណាយគឺកុំឧស្សាហ៍ទៅផ្សារ។ នេះអាចកាត់បន្ថយចំណង់ទៅលើការទិញរបស់របរផ្សេងៗបាន។ ម៉្យាងវិញទៀត កុំតាមដានទីផ្សារក្នុងប្រព័ន្ធអ៊ីនធឺណិតច្រើនពេក ព្រោះសម័យនេះ អ្នកក៏អាចទិញតាមប្រព័ន្ធបច្ចេកវិទ្យាបានច្រើនដែរ។ មួយវិញទៀតនៅពេលឃើញរបស់ល្អកាន់តែច្រើន ចេះតែចង់ទិញ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖  www.cheatsheet.com
X
5s