ដឹង​ថា​​​យន្តហោះ​ Air Force One ​ដែល​លោក​អូបាម៉ា​ជិះ​មួយ​ម៉ោង​ៗ​​ថ្លៃ​ប៉ុន្មាន​ទេ?​



យោងតាមឯកសារដែលបញ្ចេញដោយអង្គការ Freedom of Information Act (FOIA) ដល់អង្គការ Judicial Watch បានឱ្យដឹងថា ការធ្វើដំណើរដោយយន្តហោះ Air Force One របស់ប្រធានាធិបតីអាមេរិកលោកអូបាម៉ា មួយម៉ោងថ្លៃប្រមាណ ២០៦ ៣៣៧ដុល្លារអាមេរិក ដែលជាតម្លៃថ្លៃបំផុតក្នុងលោក។ យោងតាមលិខិតមួយច្បាប់ដែលទីស្នាក់ការកណ្ដាលនៃក្រសួងកងទ័ពជើងអាកាសអាមេរិកផ្ញើជូនអង្គការ Judicial Watch បានឱ្យដឹងដែរថា តម្លៃហោះក្នុងមួយម៉ោងនេះ មានគិតបញ្ចូលថ្លៃប្រេងឥន្ធនៈ ថ្លៃជើងហោះហើរ និងថ្លៃចំណាយផ្សេងៗទៀត។ ដោយឡែក បើតាមការឱ្យដឹងពីមូលនិធិសហជីពអ្នកបង់ពន្ធជាតិអាមេរិក (National Taxpayer Union Foundation) ឱ្យដឹងថា លោកអូបាម៉ាជាប្រធានាធិបតីដែលធ្វើដំណើរតាមផ្លូវអាកាសច្រើនជាងប្រធានាធិបតីណាៗទាំងអស់ ហើយយន្តហោះរបស់លោកចំណាយអស់ថ្លៃជាងគេបំផុតផងដែរ៕

bi_graphics-air-force-one-cost-of-flying

ដោយ៖ រតនៈវិភូ

X
5s