រឿង​៣​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅ​​ពេល​ការងារ​​អ្នក​ហាក់​ដូច​ជា​លែង​ស័ក្ដិសម​ចំពោះ​ខ្លួន​ឯង​ត​ទៅ​ទៀត​



តើអ្នកមានអារម្មណ៍យ៉ាងណាទៅ នៅពេលដែលអ្នកត្រូវចំណាយពេលវេលាច្រើនសម្រាប់ធ្វើការងារមួយដែលមិនស័ក្ដិសម ឬ ក៏មិនត្រូវនឹងចំណង់ចំណូលចិត្តដែលអ្នកចង់បាន? វាប្រាកដជាស្មុគស្មាញខ្លាំងណាស់ហើយ សម្រាប់អ្នកដែលមកត្រូវគិតពីបញ្ហាទាំងនេះ អ្នកប្រហែលជាមិនដឹងថាតើត្រូវធ្វើដូចម្ដេចបន្ទាប់ តើអ្នកគួរបន្តការងារនោះឬ ក៏បញ្ឈប់ ហើយនៅពេលអ្នកបញ្ឈប់តើអ្នកអាចរកការងារថ្មីដែលល្អជាងនេះបានដែរឬទេ? ខាងក្រោមនេះជាយោបល់ខ្លះៗ ដែលអ្នកត្រូវដឹង៖ ១) គួរដឹងថាខ្លួនចង់បានការងារប្រភេទណា៖ អ្នកប្រហែលជាធុញថប់នឹងក្រុមហ៊ុនរបស់អ្នកដោយសារតែប្រព័ន្ធនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនមានសភាពរញ៉េរញ៉ៃ ឬ មួយអ្នកគ្រប់គ្រងមិនសូវជាមានសមត្ថភាព ឬគ្មានការប្រកួតប្រជែង។ ដូចនេះអ្នកត្រូវដឹងឲ្យបានច្បាស់សិនថាអ្នកចង់បានការងារដូចម្ដេច។ បន្ទាប់មកអ្នកអាចចាកចេញពីការងារចាស់ ហើយស្វែងរកការងារមួយដែលអ្នកពេញចិត្តបានត្រឹមត្រូវបំផុត។ ២) ត្រូវមានការអត់ធ្មត់៖ អាចថាអ្នកពិតជាធុញថប់នឹងការងារដែលអ្នកមិនចូលចិត្តខ្លាំង ប៉ុន្តែអ្នកត្រូវបង្កើនការអត់ធ្មត់។ មិនត្រូវចាកចេញពីការងារនោះដោយកម្រោលនោះទេ ព្រោះអ្នកដទៃអាចមានការយល់ច្រឡំ ពីការចាកចេញរបស់អ្នកថាជារឿងអាក្រក់អ្វីផ្សេង ហើយម្យ៉ាងទៀតទីកន្លែងនោះ ក៏ធ្លាប់ជាដំបូលសម្រាប់អ្នកជ្រកកោនផងដែរ។ អ្នកគួរចាកចេញដោយមានសេចក្ដីរីករាយ ហើយប្រើប្រាស់ពាក្យលាទៅមនុស្សគ្រប់គ្នា ព្រមទាំងអរគុណដល់ចៅហ្វាយអ្នកផងដែរ ដែលគាត់បានផ្ដល់បទពិសោធន៍ដ៏គួរឲ្យចងចាំសម្រាប់អ្នក។ ៣) រឹតចំណងមិត្តភាពឲ្យល្អជាមួយមិត្តរួមការងារទោះបីត្រូវចាកចេញ៖ ទោះបីអ្នកចាកចេញពីការងារនោះមែន ប៉ុន្តែមិត្តភាពគឺនៅតែជាមិត្តភាពសម្រាប់អ្នក។ ធ្វើយ៉ាងណាឲ្យពួកគេទាំងនោះអាចចងចាំអ្នកក្នុងផ្លូវមួយដ៏ល្អត្រឹមត្រូវ ទោះបីអ្នកចាកចេញពីកន្លែងដែលធ្លាប់នៅជាមួយគ្នាក្ដី។ ថាមិនបានពួកគេអាចមានការងារថ្មី ហើយអ្នកនឹងអាចទទួលបានព័ត៌មានពីឱកាសការងារល្អៗ ពីពួកគេទៀតក៏ថាបាន៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.ehow.com
X
5s