រូប​មន្ត​បែប​វិទ្យាសាស្ត្រ​ទាំង​៤យ៉ាង​ដែល​ឈាន​ទៅ​រក​សុភមង្គល​​ក្នុង​ឆាក​ជីវិត​



អ្នកដឹងពីសុភមង្គល ពេលអ្នកមានអារម្មណ៍ពីវា។ មនុស្សជាច្រើនបានពិពណ៌នាសុភមង្គលជាភាពរីកយាយ ភាពពេញចិត្ត ភាពមានមោទនភាពជាដើម។ ក៏ប៉ុន្តែ លក្ខណៈវិនិច្ឆ័យនៃសុភមង្គលអាចខុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ភាពរីករាយអាចជួយអ្នកឱ្យមានអាយុវែង និងមានសុខភាពល្អ។ ដូច្នេះហើយ វាមិនមែនអ្វីចម្លែកដែលមនុស្សរាល់គ្នាស្វែងរកសុភមង្គលនោះទេ។ ១) ចេញទៅក្រៅ ៖ ពេលអ្នកពិបាកចិត្តម្ដងៗ ភាពរីករាយអាចនៅមុខផ្ទះរបស់អ្នក។ តាមពិតទៅ កន្លែងដែលមានពណ៌បៃតងអាចជួយដល់ផ្នែកអារម្មណ៍របស់អ្នកបាន។ ការមើលទៅកាន់ទេសភាពធម្មជាតិមានជាប់ទាក់ទងទៅនឹងភាពវិជ្ជមាន និងសុភមង្គលរបស់អ្នក។ ការចេញទៅក្រៅមិនត្រឹមតែជួយអោយអ្នកសប្បាយចិត្តនោះទេ ថែមទាំងបង្កើនវីតាមីនDទៀតផង។ ២) បញ្ចេញញើស ៖ ការមានលំហាត់ប្រាណទៀងទាត់ជួយរក្សាទម្ងន់ ប្រឆាំងនឹងជំងឺ និងបង្កើនកម្លាំងរបស់អ្នក។ វាក៏ជួយដល់អារម្មណ៍។ ដូច្នេះហើយ ប្រសិនជាអ្នកមិនសប្បាយចិត្ត ទៅធ្វើលំហាត់ប្រាណទៅ។ ៣) ស្តាប់ចម្រៀង៖ តាមការស្រាវជ្រាវរកឃើញថា ក្រោយស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត អ្នកសប្បាយចិត្តជាងមុន។ ការសិក្សាក៏រកឃើញថាអ្នកដែលស្តាប់បទចម្រៀងបែបវិជ្ជមានសប្បាយចិត្តជាងអ្នកស្តាប់បទបែបអវិជ្ជមាន។ ដូច្នេះហើយ កុំស្តាប់បទចម្រៀងកំសត់ពេលអ្នកមិនសប្បាយចិត្ត។ ៤) គេង៖ ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ អ្នកខ្លះវិញព្យាយាមគេងសងក្រោយមិនបានគេងអស់ជាច្រើនថ្ងៃ។ អ្នកគួរតែបន្ថែមការគេង៦០នាទីរៀងរាល់ថ្ងៃ។ អ្នកនឹងប្រទះឃើញថាអ្នកនឹងសប្បាយចិត្តជាងមុន៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖  www.cheatsheet.com
X
5s