សកម្មភាព​តូច​ៗ​៤​យ៉ាង​ដែល​អាច​ជួយ​អ្នក​ឱ្យ​​មាន​សុខ​ភាព​ល្អ​ជាង​មុន​​



មិនសូវមានមនុស្សនិយាយថា ពួកគាត់មានសុខភាពល្អដោយសារញុាំ Piza ឬ Hamburger នោះទេ។ វាប្រាកដណាស់មកពីការញុាំអាហារល្អផ្សេងពីនេះ និងធ្វើលំហាត់ប្រាណបានញឹកញាប់។ ការមានទម្លាប់បែបនេះ ជាទម្លាប់ល្អ។ ការញុាំនិងធ្វើលំហាត់ប្រាណ ពិតជាអាចធ្វើឲអ្នកមានសុខភាពល្អជាងមុន តែចិត្តគំនិតនិងគ្រួសារក៏មានចំណែកដែរ។ ប្រសិនជាអ្នកពិតជាចង់មានសុខភាពល្អ អ្នកត្រូវមានការផ្លាស់ប្ដូរ។ ១) ឆាប់ចូលគេង៖ ប្រសិនជាអ្នកតែងតែមានអារម្មណ៍ងងុយឬត្រូវការផឹកកាហ្វេជាច្រើន នោះបង្ហាញថាអ្នកពិតជាត្រូវការការគេង។ ការខ្វះការគេងប៉ះពាល់ដល់សុខភាព។ តែនៅតែមានមនុស្សជាច្រើនមិនធ្វើតាម។ អ្វីដែលអ្នកត្រូវធ្វើគឺ ឆាប់ឡើងលើគ្រែ និងព្យាយាមគេង។ ២) ដាក់ម៉ោងរោទ៏ឈរ៖ ធ្លាប់តែលឺដាក់ម៉ោងរោទ៍ដើម្បីងើបពីគេង តែពេលនេះ គឺដាក់ម៉ោងរោទ៍ឈរ។ នេះគឺដោយសារតែអ្នករវល់នឹងគម្រោងម្ដងៗ អ្នកពិតជាអាចភ្លេចឈរ ឬដើរឬសម្រាក។ វិធីដែលងាយស្រួលបំផុតគឺ ដាក់ម៉ោងរោទ៏លើទូរស័ព្ទឬនាឡិកាដៃ។ ការឈរគឺមានប្រយោជន៍។ តែការដើរកាន់តែមានប្រយោជន៍។ ៣) ធ្វើអំពើល្អដល់អ្នកដទៃ៖ អ្នកនឹងមានអារម្មណ៍ល្អពេលអ្នកជួយគេម្ដងៗ។ វាមិនត្រឹមតែធ្វើឱ្យថ្ងៃនេះជាថ្ងៃល្អនោះទេ អ្នកថែមទាំងអាចសម្រេចកិច្ចការបានល្អហើយបានច្រើនថែមទៀតផង។ ម៉្យាងវិញទៀត ការជួយអ្នកដទៃអាចកាត់បន្ថយការបារម្ភពីអ្នក។ វាបង្កើនភាពរីករាយ។ ៤) ទំនាក់ទំនង៖ ការនៅតែម្នាក់ឯង មិននិយាយរកអ្នកដទៃជាហេតុផលមួយដែលនាំឱ្យមិនសប្បាយចិត្ត។ ដូច្នេះហើយ វាមានន័យថា ការមានទំនាក់ទំនងជាមួយអ្នកដទៃអាចបង្កើនអារម្មណ៍របស់អ្នក។ ហើយវាក៏អាចមានការទាក់ទងនឹងអាយុវែង។ អ្នកអាចចេញទៅដើរលេងតាមសួនច្បារ ឬ រត់លេងជាមួយមិត្តភ័ក្ដិ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.cheatsheet.com
X
5s