អផ្សុក​ណាស់​មែន​ទេ? សកម្មភាព​៤​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ពេល​អ្នក​មាន​ពេល​ទំនេរ​



ពេលខ្លះអ្នកមានការភ័យខ្លាច។ អ្នកក៏មានពេលខ្លះក៏សួរខ្លួនឯងថាតើអ្នកនឹងធ្វើអ្វីក្នុងជីវិតរបស់អ្នកឬអ្នកគ្មានកម្លាំងចិត្តបន្តធ្វើវាទៀតទេ។ ពេលដែលអ្នកគិតអីចឹង អ្នកនឹងបាត់ទឹកចិត្ត និងមានអារម្មណ៍ថា អ្នកកំពុងខ្ជះខ្ជាយពេលវេលា។ តែតាមពិតទៅ វាមកពីអ្នកទំនេរពេក។ អ្នកអត់មានខុសអីទេ អ្នកគ្រាន់តែត្រូវរកអ្វីមកធ្វើបានហើយ។ ១) ធ្វើលំហាត់ប្រាណ៖ មនុស្សយើងមិនចូលចិត្តពេលមានមនុស្សមកប្រាប់ឱ្យទៅហាត់ប្រាណនោះទេ។ អ្នកប្រហែលជាមិនចូលចិត្តឱ្យគេបង្ខំ ទោះបីជាវាល្អចំពោះសុខភាពរបស់អ្នកក៏ដោយ។ គ្មានអ្នកណាអាចបង្ខំអ្នកបានឡើយ។ តែ អ្នកគួរស្វែងយល់ពីផលប្រយោជន៍របស់កីឡា ហើយធ្វើលំហាត់ប្រាណ។ ២) ទៅហាងគ្រឿងទេស៖ ហាងលក់គ្រឿងទេសគឺជាកន្លែងមួយដែលអ្នកអាចកាត់បន្ថយស្រ្តេស។ មនុស្សខ្លះអាចត្រូវការគ្រឿងផ្សំជាច្រើនដើម្បីទទួលម្ហូបដ៏ឆ្ងាញ់មួយ។ សមាជិកគ្រួសារនិងមិត្តភ័ក្ដិក៏ពេញចិត្តនឹងសាកម្ហូបរបស់អ្នកដែរ។ ៣) ទិញសៀវភៅថ្មី៖ តាមពិតទៅ មនុស្សយើងចូលចិត្តអានណាស់។ មិនថាអានតាមប្រព័ន្ធអ៊ីនធឺណិតឬអានសៀវភៅផ្ទាល់នោះទេ។ ខួរក្បាលរបស់យើងចង់ដឹងអ្វីថ្មី ចង់ក្រេបយកចំណេះ។ ដូច្នេះហើយ ហេតុអ្វីបានរកទិញសៀវភៅមកអាន? ៤) រៀនតាមអ៊ីនធឺណិត៖ អ៊ីនធឺណិតគឺអស្ចារ្យណាស់។ អ៊ីនធឺណិតក៏មានថ្នាក់ជាច្រើនអ្នកអាចរៀនបាន។ ហេតុអ្វីអ្នកមិនធ្វើអ្វីដែលប្លែក? អ្នកអាចរៀនភាសាបរទេស ឬ ជំនាញផ្សេងៗ។ វាមិនត្រឹមតែបន្ថយភាពធុញទ្រាន់ទេ ថែមទាំងបង្កើនចំណេះដល់អ្នកទៀតផង៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s