កំហុស​ធំ​ៗ​ទាំង​៤​យ៉ាង​ដែល​គូ​ស្នេហ៍​តែង​តែ​ធ្វើ​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ​



ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សទូទៅជាពិសេសដៃគូស្នេហា ព្រោះថាអ្នកតែងចង់បានមនុស្សជាទីស្រលាញ់ដែលចេះគ្រប់គ្រងលុយ ចេះមើលថែ ព្រមទាំងដឹងច្បាស់ថា រឿងណាដែលពួកគេត្រូវធ្វើដើម្បីរក្សាលុយដែលពួកគេមាន។ តែក៏នៅមានគូស្នេហ៍មួយចំនួន ដែលតែងមានបញ្ហាព្រមទាំងធ្វើឲ្យមានកំហុសផងដែរពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុនេះផងដែរ។ កំហុសទាំងនោះរួមមាន៖ ) មិនដែលនិយាយពីរឿងលុយទាល់តែសោះ៖ តាមពិតទៅបើអ្នកស្រលាញ់គ្នានោះ អ្នកគួរប្រើពេលខ្លះពិភាក្សាគ្នាពីរឿងលុយកាក់ខ្លះ។ ប្រសិនបើអ្នកធ្លាប់ពិភាក្សាជាមួយគ្នានោះ វាពិតជារឿងដ៏ល្អសម្រាប់ថ្ងៃមុខពេលដែលអ្នកបានរៀបការជាមួយគ្នា។ អ្នកនឹងដឹងកាន់តែច្បាស់ពីរបៀបនៃការប្រើប្រាស់និងចាត់ចែងលុយ។ ) មានមនុស្សតែម្នាក់ប៉ុណ្ណោះដែលស្វែងរកលុយ៖ ជាការពិតណាស់កម្លាំងមនុស្សតែម្នាក់នឹងបានផលមកវិញបន្តិចបន្តួចជាងកម្លាំងមនុស្សច្រើននាក់។ ពេលខ្លះគេនឹងមានអារម្មណ៍ថានឿយហត់នៅពេលដែលមានមនុស្សតែម្នាក់ប៉ុណ្ណោះចំណាយកម្លាំងរកលុយ។ តែបើអ្នកងាកមកស្វែងរកលុយទាំងអស់គ្នា មិនត្រឹមតែចំណេញពេលវេលាសម្រាប់ថ្ងៃមុខនោះទេ ថែមទាំងចំណេញថវិកា និងបានបង្ហាញពីការចេះជួយគ្នាទៀតផង។ ) លាក់បាំងលុយដែលមាន៖ ប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុរបស់អ្នក អ្នកនឹងមានគំនិតថាចង់លាក់បាំងលុយរវាងគ្នានឹងគ្នា។ មិនថាលុយដែលអ្នករកបាន ឬក៏លុយដែលអ្នកជំពាក់គេនោះទេ រឿងដែលសំខាន់គឺមិនត្រូវលាក់បាំងគ្នា។ តើអ្នកគិតយ៉ាងណានៅពេលដែលបញ្ហាកាន់តែធំទៅៗទាល់តែអ្នកលាក់លែងបាន ហើយដៃគូរបស់អ្នកនឹងមានអារម្មណ៍ដូចម្ដេចនៅពេលគែបានដឹងរឿងនោះ? ) តែងគិតថាស្នេហាតែងឈ្នះអ្វីទាំងអស់៖ វាពិតជាត្រឹមត្រូវណាស់ ដែលស្នេហាអាចឈ្នះអ្វីគ្រប់យ៉ាង។ តែអ្នកមានដែលគិតទេថា វាក៏អាចជាឧបសគ្គសម្រាប់ស្នេហាផងដែរនៅពេលដែលអ្នកគ្មានលុយគ្រប់គ្រាន់សម្រាប់បំពេញសេចក្ដីត្រូវការរបស់មនុស្សជាទីស្រលាញ់បាននោះ។ វានឹងធ្វើឲ្យស្នេហាអ្នកកាន់តែមានន័យ នៅពេលដែលអ្នកប្រើប្រាស់ពេលវេលាគិតពីគម្រោងថវិកាដែលអ្នកចង់បាន។ បើអ្នករស់នៅចាំតែការជួយជ្រោមជ្រែងពីដៃគូស្នេហាអ្នកតែម្ខាងនោះ មិនប្រាកដទេថាស្នេហានោះអាចថិតថេរបែបនោះជារៀងរហូត៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.cnbc.com
X
5s