រឿង​៤យ៉ាង​ដែល​កើត​ឡើង​​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ពេល​អ្នក​​កំពុង​តែ​រាំ​​



អ្នកដែលចូលចិត្តរាំ នឹងមានការភ្ញាក់ផ្អើលថា អ្នកកំពុងធ្វើរឿងត្រឹមត្រូវហើយ។ ការរាំមិនមែនត្រឹមតែជាសកម្មភាពដែលអ្នកកម្សាន្តជាមួយដៃគូនោះទេ ថែមទាំងមានអត្ថប្រយោជន៍ដល់ខួរក្បាលរបស់អ្នកថែមទៀតផង។ ខាងក្រោមនេះសុទ្ធតែជាអត្ថប្រយោជន៍៖ ១) ការរាំអាចធ្វើឲអ្នកកាន់តែឆ្លាត៖ តើពាក្យថាឆ្លាតមានន័យថាដូចម៉េច? ភាពឆ្លាតវ៉ៃគឺជាការឆ្លើយតបមួយទៅនឹងស្ថានភាព។ ស្រួលយល់ជាងនេះ ភាពឆ្លាតវៃគឺជាសមត្ថភាពក្នុងការសម្រេចចិត្ត។ ដើម្បីបង្កើនប្រាជ្ញា អ្នកត្រូវមានសកម្មភាព ទាមទារការសម្រេចចិត្តភ្លាមៗ។ ការរាំ គឺជាឧទាហរណ៍មួយដែលទាមទារការសម្រេចចិត្តក្នុងរយៈពេលខ្លី។ ២) ការរាំបង្កើនការចងចាំ៖ អ្នករាំមានភាពងាយស្រួលក្នុងការបង្កើតក្បាច់រាំដែលពិបាកៗ និងបង្កើនការចងចាំរបស់ពួកគេ។ តាមការស្រាវជ្រាវរកឃើញថា ការរាំបានផ្ដល់ឱកាសដល់អ្នករាំក្នុងការចងចាំ និងបង្កើនសមត្ថភាពខួរក្បាលរបស់អ្នក។ ៣) អ្នកមិនងាយចាស់ និងចងចាំបានល្អ ៖ លោក Katzman ជឿថា នៅពេលខួរក្បាលកាន់តែរញ៉េរញ៉ៃ កាន់តែល្អ។ លោកជឿជាក់ថា មនុស្សម្នាក់ៗ គួរតែធ្វើអ្វីដើម្បីប្រព័ន្ធក្នុងខួរក្បាលដំណើរការឱ្យបានច្រើន។ ហើយ ការរាំគឺជាវិធីមួយដ៏ល្អ។ ៤) ការរាំប្រឆាំងនឹងការឈឺក្បាលឬវល់មុខ៖ តើអ្នកដែលឆ្ងល់ដែរទេថា ហេតុអ្វីបានជាអ្នករាំមិនមានការវិលមុខពេលពួកគេបង្វិលអស់ជាច្រើនជុំ? អ្នកស្រាវជ្រាវរកឃើញថា តាមរយៈការរាំអស់ជាច្រើនឆ្នាំ អ្នករាំទទួលបានសមត្ថភាពក្នុងខួរក្បាលមួយដែលជួយការពារមិនឱ្យមានការវិលមុខដែរ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖www.lifehack.org
X
5s