ពេលវេលាដ៏ត្រឹមត្រូវ ក្នុងការទទួលទានទឹកដែលលោកអ្នកគួរដឹង
យើងធ្លាប់តែបានដឹងតៗគ្នាថាការទទួលទានទឹករឹតតែច្រើន រឹតតែល្អ តែតាមការពិតទៅវាមិនមែនបែបនេះនោះទេ គឺវាមានពេលវេលាត្រឹមត្រូវរបស់វា។ នេះបើតាមអ្នកជំនាញ។ នៅពេលដែលដែលទទួលទានទឹកទៅតាមពេលដែលសមគួរ អ្នកក៏នឹងឆាប់បានទទួលសុខភាពដ៏ល្អដែរ ដូចជាការណែនាំខាងក្រោមនេះ៖
១) ញាំទឹកមុនពេលដុសធ្មេញ៖ មានមនុស្សជាច្រើនណាស់ដែលគិតថាការធ្វើបែបនេះគឺគ្មានអនាម័យ តែការធ្វើបែបនេះគឺល្អបំផុតព្រោះថាយើងនឹងមិនផឹកទឹកដែលមានជាតិភ្លរួចូលទៅក្នុងពោះនោះទេ (ថ្នាំដុសធ្មេញមានជាតិភ្លរួ)។
២) ញាំទឹក២កែវបន្ទាប់ពីភ្ញាក់ឡើង៖ អ្នកគួរតែញាំទឹក២កែវជារៀងរាល់ថ្ងៃនៅពេលដែលក្រោកពីគេងភ្លាម ទោះបីជាអ្នកអាចនឹងញាំមិនចូល តែអ្នកគួរតែញាំវាម្ដងបន្តិចៗ រហូតក្លាយជាទម្លាប់។
៣) ញាំទឹក១កែវពេលជិតចូលគេង៖ មុនពេលចូលគេង អ្នកមិនត្រូវផឹកទឹកច្រើនពេកនោះទេ តែមួយកែវគឺគ្រប់គ្រាន់ហើយ ព្រោះវាអាចកាត់បន្ថយអត្រានៃការកើតជំងឺដាច់សរសៃក្បាល និងជំងឺបេះដូងជាដើម៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org