បន្ទាប់​ពី​បែកបាក់​ស្នេហា​តើ​រាងកាយ​របស់​អ្នក​ផ្លាស់ប្ដូរ​យ៉ាង​ណា​ខ្លះ?​



មានមនុស្សតិចណាស់ ដែលគិតថាការបែកបាក់ស្នេហា គឺនាំឲ្យអ្នកទទួលបានផលល្អ លុះត្រាតែអ្នកគឺជាអ្នកចាប់ផ្ដើមការសុំបែកគ្នាប៉ុណ្ណោះ។ ការពិតទៅ ការបែកបាក់នេះគឺពិតជាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរបស់អ្នកទៅទៀតប្រសិនបើស្នេហានោះគឺអ្នកទាំងពីរបានបង្កើតឡើងដោយសុទ្ធតែចិត្តមែននោះ។ ខាងក្រោមនេះ នឹងបង្ហាញអំពីផលប៉ះពាល់ នៅពេលដែលអ្នកបានបែកបាក់ស្នេហា៖ ១) ទម្ងន់នឹងផ្លាស់ប្ដូរ៖ មនុស្សមួយចំនួន នឹងសង្កេតឃើញពីការផ្លាស់ប្ដូរនៃទម្ងន់របស់ពួកគេ។ អ្នកអាចស្គម ដោយសារតែអ្នកមិនមានអារម្មណ៍ក្នុងការបរិភោគអាហារផ្សេងៗ ហើយអ្នកខ្លះទៀតក៏ចេះតែនឿយហត់ ហើយឃ្លាន ដែលជាហេតុនាំឲ្យពួកគេនៅមិនសុខហើយឃ្លានខុសធម្មតា។ ២) មិនបានសម្រាក៖ ជំងឺគេងមិនលក់នេះ តែងតែកើតមានឡើងចំពោះអ្នកដែលបែកបាក់ស្នេហា។ ការគិតរបស់អ្នកទាំងអស់គឺពោរពេញទៅដោយការបែកបាក់ ព្រមទាំងការខូចចិត្ត ហេតុនេះទើបអ្នកមិនអាចធ្មេចភ្នែកសម្រាកបាន។ ៣) មានអារម្មណ៍ថាឈឺពេញរាងកាយ៖ យោងតាមការសិក្សាមួយពី the Journal of Neurophysiology បានបង្ហាញថា៖ « ការបែកបាក់ស្នេហា អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឈឺពេញរាងកាយក្នុងនោះក៏មានអាការៈឈឺក្បាល ឈឺពោះ និងចង់ក្អួតផងដែរ។» ការឈឺចាប់ទាំងនេះគឺដោយសារតែ ការខ្វាយខ្វល់ច្រើនពេក ការតានតឹងអារម្មណ៍ និងការគិតច្រើនដែលប៉ះពាល់ខ្លាំងដល់ខួរក្បាលរបស់អ្នក។ ៤) ប្រព័ន្ធការពាររាងកាយមានការចុះខ្សោយ៖ អ្នកនឹងសង្កេតឃើញថាប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងកាន់តែចុះខ្សោយជាលំដាប់ ដោយសារតែភាពតានតឹងដែលអ្នកមាន។ ពេលនោះហើយដែលអ្នកអាចមានជំងឺនានាមកបៀតបៀនខ្លួន ដូចជាផ្ដាសាយធំ គ្រុនរងា និង អស់កម្លាំងល្ហិតល្ហៃ ព្រម ទាំងជំងឺប្រចាំកាយដែលអ្នកធ្លាប់មាននោះផងដែរ៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.powerofpositivity.com
X
5s