ហេតុអ្វីបានជាការងូតទឹកត្រជា ក់ជួយដល់ជំងឺផ្លូវចិត្តរបស់អ្នក?
មានមនុស្សមួយចំនួនតូចទេ ដែលបានដឹងថា ការងូតទឹកត្រជាក់ៗជួយដល់ផ្នែកអារម្មណ៍របស់ពួកគេ ជាពិសេសនៅពេលដែល មានអារម្មណ៍តប់ប្រមល់ ឬស្មុគស្មាញជាដើម ហើយវាក៏ធ្វើឲ្យយើងមានអារម្មណ៍ថាមានកម្លាំងកម្ហែងច្រើនជាងមុនផងដែរ។
អ្នកធ្លាប់បានចាប់អារម្មណ៍ដែលទេថា នៅពេលដែលអ្នកគិតអ្វីមិនចេញ គឺអ្នកចង់ទៅងូតទឹក នេះហើយគឺជាចម្លើយ ព្រោះថាវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកវិលមករកសភាពដើម ក៏ដូចជាស្រស់ថ្លាជាងមុន មិនតែប៉ុណ្ណោះទេ អ្នកតែងតែទទួលបានគំនិតថ្មីៗបន្ទាប់ពីងូតទឹករួច។
ការងូតទឹកត្រជាក់នេះទៀតសោត គឺជាបរិយាកាសល្អសម្រាប់អ្នកដែលមានអារម្មណ៍មិនល្អ ជាពិសេសបើអ្នកចេះហែលទឹកគឺរឹតតែល្អ ព្រោះថាវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយនោះទេ តែអ្នកនឹងទទួលបានសុខភាពរឹងមាំថែមទៀតផង៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org