គេហទំព័រ​ទាំង​៤​ដែល​បង្ហាញ​ផ្លូវ​ល្អ​ៗ​ដល់​អ្នក​ដែល​ចង់​ធ្វើ​ជំនួញ​



អាចថា អ្នកមានការធុញទ្រាន់ខ្លាំងក្នុងការធ្វើការងារនៅតាមបណ្ដាអង្គការឬក្រុមហ៊ុននានា ។ ពេលខ្លះការងារទាំងនោះ អាចធ្វើឲ្យអ្នកនឿយហត់ ឬ ក៏មិនផ្ដល់ភាពសប្បាយរីករាយដល់អ្នក។ វាអាចជាគំនិតមួយល្អផងដែរ ប្រសិនបើអ្នកងាកទៅការបើកអាជីវកម្មរកស៊ីវិញនោះ។ ខាងក្រោមនេះជាគេហទំព័រទាំង៤ ដែលបង្ហាញផ្លូវល្អៗដល់អ្នកដែលចង់ធ្វើជំនួញរួមមាន៖ ១) Bplans ៖ វាគឺជាគេហទំព័រអាជីវកម្មដ៏មានអត្ថប្រយោជន៍មួយ ដែលផ្ដល់ជាគំនិតល្អៗ និងមានប្រយោជន៍ក្នុងការស្រាវជ្រាវ ក៏ដូចជាបង្កើតគម្រោងអាជីវកម្មនានា ការលក់ និងតើអ្វីខ្លះដែលអ្នកត្រូវការនៅពេលអ្នកចាប់ផ្ដើមរកស៊ីជាលើកដំបូង។ [caption id="attachment_15580" align="aligncenter" width="620"]ប្រភព៖sur.ly ប្រភព៖sur.ly[/caption] ២) ThePennyHoarder គេហទំព័រនេះនឹងផ្ដល់ជាគំនិតល្អៗ និងមានភាពច្នៃប្រឌិតជាទីបំផុត ដើម្បីស្វែងរកប្រាក់ចំណូលឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ផ្ដល់នូវយោបល់ ជាច្រើនថែមទៀត ដល់ម្ចាស់អាជីវកម្មធន់តូច ព្រមទាំងសហគ្រិនទាំងឡាយផងដែរ។ [caption id="attachment_15579" align="aligncenter" width="690"]ប្រភព៖ ThePennyHoarder ប្រភព៖ ThePennyHoarder[/caption] ៣) SBA (Small Business Administration) វាគឺជាគេហទំព័រដែលបង្កើតឡើងដោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្ហាញផ្លូវដល់សហគ្រិននានា អំពីដំណើរការនៃការបង់ពន្ធទូទាំងពិភពលោក ផ្នែកហិរញ្ញវត្ថុ សេវាកម្មប្រាក់កម្ចី ការធ្វើកិច្ចសន្យា ផ្នែកពាណិជ្ជកម្ម ច្បាប់រដ្ឋាភិបាល និង ច្បាប់ក្នុងការធ្វើអាជីវកម្មផងដែរ។ [caption id="attachment_15578" align="aligncenter" width="620"]ប្រភព៖www.nola.com ប្រភព៖www.nola.com[/caption] ៤) Entrepreneur គេហទំព័រនេះគឺមានប្រជាប្រិយភាពជាងគេហទំព័រដទៃទៀត ដោយសារតែពួកគេបានផ្ដល់ជាគំនិតធ្វើអាជីវកម្ម ជោគជ័យ និងមានស្តង់ដារខ្ពស់ដល់សហគ្រិនទូទាំងសកលលោក។ មិនត្រឹមតែប៉ុណ្ណោះពួកគេអាចផ្ដល់ព័ត៌មានគ្រប់បែបយ៉ាងទាំងអស់ដោយមិនខ្វះចន្លោះ ពាក់ព័ន្ធ នឹងការរកស៊ី ៕ [caption id="attachment_15577" align="aligncenter" width="680"]ប្រភព៖www.smallbusinessdoer.com ប្រភព៖www.smallbusinessdoer.com[/caption] ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.lifehack.org
X
5s