វី​ធី​៦​យ៉ាង​ ដែល​ជួយ​អ្នក​សម្រេច​គោល​ដៅ​ឱ្យ​បាន!​



អ្នកត្រូវការផែនទីឬយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ និងការប្តេជ្ញាចិត្តដើម្បីភាពគោលជ័យក្នុងជីវិត។ គ្រឿងផ្សំទាំងនេះជារូបមន្តដែលជួយអ្នកដំណើរការទៅគោលដៅរបស់អ្នក។ អ្នកត្រូវមានសកម្មភាពជារៀងរាល់ថ្ងៃ។ មិនមែនរង់ចាំដល់អ្នកមានអារម្មណ៍ធ្វើវានោះទេ។ ខាងក្រោមនេះជាវិធីដែលជួយអ្នកចាប់ផ្ដើមសកម្មភាព៖

១)ត្រូវចាប់ផ្ដើមសកម្មភាព៖ កុំគិតច្រើនពេក។ កុំបង្កើតគម្រោងមួយដែលល្អឥតខ្ចោះ។ កុំបារម្ភពីឧបសគ្គដែលអ្នកត្រូវជួប។ វានឹងជួយអ្នកឲចាប់ផ្ដើមសកម្មភាព។ ជម្រុះចោលនូវគំនិតដែលរារាំងអ្នក។ អ្នកអាចបង្កើនទម្លាប់ដែលងាយស្រួលសម្រាប់អ្នកដើរទៅរកគោលដៅរបស់អ្នក ដោយរៀបចំអ្វីដែលអ្នកត្រូវធ្វើក្នុងអាទិត្យនេះ។

២) មានគោលដៅឱ្យធំ៖ ប្រសិនជាអ្នកមានគោលដៅដែលអ្នកពុះកញ្ជ្រោល អ្នកមិនត្រូវការកម្លាំងចិត្តឡើយ។ អ្នកនឹងដើរទៅមុនអាស្រ័យតើអ្នកចង់បានវាប៉ុណ្ណា។ សកម្មភាពនឹងមកដោយឯកឯងនិងដោយមិនខំប្រឹង។ អ្នកគ្រាន់តែត្រូវគិតតើអ្នកត្រូវធ្វើម៉េចដើម្បីសម្រេចវា។

៣) ដឹងពីហេតុអ្វី៖ តើអ្នកដឹងថា ហេតុអ្វីបានជាអ្នកខំប្រឹងសម្រេចគោលបំណងមួយហ្នឹង? ប្រសិនជាអ្នកមិនដឹងទេនោះ ចូរអ្នកថយក្រោយហើយគិតពីវា។ ពីព្រោះថា ប្រសិនជាអ្នកខំប្រឹងហើយ តែចុងក្រោយ អ្នកគិតថាអ្នកដើរផ្លូវខុស អ្នកនឹងគិតថាអ្នកខ្ជះខ្ជាយពេលវេលាអស់ជាច្រើន។

៤) មានរង្វាន់ពេលអ្នកសម្រេចអ្វីមួយ៖ ផ្លួវទៅរកភាពជោគជ័យ អ្នកនឹងជួបនូវឧបសគ្គនិងភាពបរាជ័យជាច្រើន។ ហើយវាក៏អាចមានបញ្ហាជាច្រើនដែលអ្នកត្រូវដោះស្រាយ។ ដូច្នេះហើយ អ្នកត្រូវបំបែកគោលដៅរបស់អ្នកជាតូចៗ ហើយផ្ដល់រង្វាន់ដល់ខ្លួនឯងរាល់ពេលអ្នកសម្រេចអ្វីមួយ។

៥) បង្កើនទម្លាប់ល្អៗ៖ កម្លាំងចិត្តមិនអាចនៅជាមួយអ្នកគ្រប់ពេលនោះទេ។ ដូច្នេះហើយ ប្រសិនជាថ្ងៃណាមួយ អ្នកគ្មានកម្លាំងចិត្ត ទម្លាប់ដែលអ្នកធ្វើរាល់ថ្ងៃនឹងជួយអ្នក។ ទម្លាប់ជួយអ្នកឲសម្រេចនូវគោលដៅដោយងាយស្រួល ដោយមិនចាំបាច់គិតច្រើន។

៦) សិក្សាពីអ្នកដទៃ៖ ប្រហែលជាមានមនុស្សជាច្រើនបានសម្រេចនូវគោលដៅដែលអ្នកចង់បាន។ ដូច្នេះហើយ អ្នកអាចយកបទពិសោធន៍របស់ពួកគេសម្រាប់ផលប្រយោជន៍ខ្លួនឯង។ សិក្សាពីដំណើរជីវិតរបស់ពួកគេ។ អ្នកអាចជៀសវាងនូវឧបសគ្គដែលពួកគេជួប៕

ប្រែសម្រួល៖ អឹុង មួយយូ

ប្រភព៖ www.addicted2success.com

X
5s