មូលហេតុ​ទាំង​ ៤​ដែល​ធ្វើ​ឲ្យ​មាត់​ធ្មេញ​របស់​អ្នក​មាន​ក្លិន​មិន​ល្អ​



នៅពេលដែលមាត់ធ្មេញមានក្លិនមិនល្អ អ្នក មិនសូវមានទំនុកចិត្តទៅលើខ្លួនឯងនោះទេ ជាពិសេសពេលនិយាយជាមួយមនុស្សដែលនៅជិតខ្លួនរបស់អ្នក។ ហើយវាក៏ជារឿងមួយដ៏គួរឲ្យខ្មាសហើយធុញជាទីបំផុត ព្រោះអ្នកចេះតែមានអារម្មណ៍មិនសូវស្រួលនៅពេលចង់និយាយម្ដងៗ។ ខាងក្រោមនេះគឺជាហេតុផលដែលធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ៖ ១) មិនញាំអាហារពេលព្រឹក៖ ដូចដែលអ្នកបានដឹងស្រាប់ហើយថា អាហារពេលព្រឹកគឺជាអាហារដែលសំខាន់ជាងគេក្នុងចំណោមអាហារទាំង៣ពេល។ នៅពេលដែលអ្នកមិនបានទទួលទានអាហារពេលព្រឹក ក្រពេញទឹកមាត់របស់អ្នកមិនដំណើរការបានយ៉ាងល្អនោះទេ ហើយនឹងធ្វើឲ្យមាត់របស់អ្នកស្ងួត ហើយទោះបីអ្នកខំដុសធ្មេញយ៉ាងណាក៏នូវតែធុំក្លិនដែរ។ ២) ញាំកាហ្វេច្រើនពេក៖ ការញាំកាហ្វេច្រើនក៏ធ្វើឲ្យមាត់របស់អ្នកឆាប់ស្ងួតដែរ រីឯអ្នកដែលអត់កាហ្វេមួយថ្ងៃមិនបាននោះ ក៏ជាបញ្ហាដែរ។ វាប្រហែលជាពិបាក ប្រសិនបើឲ្យពួកគេឈប់ញាំតែម្ដង តែពួកគេអាចកាត់បន្ថយវាបាន ដោយជំនួសដោយសារញាំទឹកបរិសុទ្ធវិញ។ ៣) មិនបានក្រពុលមាត់ញឹកញាប់៖ នៅពេលដែលអ្នកញាំអាហារនៅខាងក្រៅ ឬនៅក្នុងផ្ទះជាដើម តែមិនបានដុសធ្មេញ អ្នកគួរតែឆ្លៀតពេលទៅបន្ទប់ទឹកដើម្បីខ្ពុលមាត់ចេញ ព្រោះថាអាហារដែលយើងញាំអាចជាប់នឹងធ្មេញរបស់យើង ហើយវានឹងបង្កើតបាក់តេរីនៅក្នុងនោះដែលធ្វើឲ្យយើងមានក្លិនមាត់មិនល្អ។ ៤) មិនញាំបន្លែផ្លែឈើឲ្យបានច្រើន៖ នៅពេលដែលប៉ាម៉ាក់របស់អ្នក ប្រាប់អ្នកឲ្យញាំបន្លែនិងផ្លែឈើឲ្យបានច្រើន អ្នកគួរតែស្ដាប់គាត់ ព្រោះថាវានឹងជួយបង្កើនក្រពេញទឹកមាត់ដើម្បីងាយស្រួលក្នុងការទំពា ហើយក្រពេញទឹកមាត់ដែលបង្កើតថែមនោះនឹងជួយសម្អាតបាក់តេរីដែលមាននៅក្នុងមាត់របស់អ្នកបាន៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s