ឃ្លា​ទាំង​៤​ដែល​មេ​ដឹក​នាំ​ល្អ​ មិន​និយាយ​ចេញ​ទៅ​ក្រៅ​នោះ​ទេ​



គិតមុននិយាយ ឃ្លាមួយនេះ អ្នកណាក៏ស្គាល់ អ្នកណាក៏ធ្លាប់លឺ តែបើតាមការពិតទៅតើមានមនុស្សប៉ុន្មានដែលធ្វើបានបែបនេះ ហើយប្រសិនបើអ្នកជាមេដឹកនាំមួយរូបទៀត អ្នកត្រូវតែគិតឲ្យបានម៉ត់ចត់បំផុតមុននឹងនិយាយអ្វីចេញទៅក្រៅ ព្រោះថាពាក្យសម្ដីរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំង សម្រាប់អ្នកដទៃផ្សេងទៀត។ ចំណែកខាងក្រោមនេះគឺជាឃ្លាដែលមេដឹកនាំល្អមិននិយាយចេញទៅក្រៅនោះទេ៖ ១) ខ្ញុំមិនមានពេលទេ៖ មេដឹកនាំណាក៏រវល់ដែរ គ្រាន់តែថាពួកគេចេះបែងចែកពេលវេលារបស់ពួកគេ។ ប្រសិនបើមានបុគ្គលិកមកសួរអ្នកពីរឿងអ្វីមួយ ឬចង់ពិភាក្សាលើរឿងអ្វីមួយ ហើយអ្នកតែងតែឆ្លើយថារវល់គ្រប់ពេល តើពួកគេនឹងគិតយ៉ាងណា? តែបើក្នុងករណីមួយដែលអ្នកពិតជាវរល់ខ្លាំងមែនទែននោះ អ្នកអាចប្រាប់ពួកគេពីម៉ោងដែលអ្នកទំនេរបានដើម្បីហៅពួកគេមកជួប។ ២) អ្នកមិនយល់ទេ៖ អ្វីដែលមេដឹកនាំល្អធ្វើនោះគឺ ពន្យល់ ប្រសិនបើនរណាម្នាក់នៅក្នុងក្រុមមិនយល់ មិនមែនទៅស្ដីឲ្យពួកគេនោះទេ គឺពួកគេយកពេលវេលានេះទៅធ្វើអ្វីដែលមានប្រយោជន៍ជាងនេះហើយ ព្យាយាមធ្វើយ៉ាងណាឲ្យសមាជិកក្នុងក្រុមទាំងអស់ទទួលបានពត៌មានត្រឹមត្រូវនិងច្បាស់លាស់។ ៣) ធ្វើតាមតែខ្ញុំប្រាប់ទៅបានហើយ៖ នៅពេលដែលអ្នកនិយាយឃ្លានេះចេញទៅ មានន័យថាអ្នកមិនគោរពអ្នកដែលនៅក្រោមឱវាទនោះទេ ហើយការធ្វើបែបនេះគឺដូចជាការបញ្ជាបែបនោះដែរ ហើយវាក៏មានន័យថា អ្នកដែលនៅក្រោមឱវាទរបស់អ្នកគ្មានសិទ្ធក្នុងការបញ្ចេញគំនិតផ្ទាល់ខ្លួននោះទេ។ ៤) អ្នកមិនល្អដូចគេផ្សេង៖ កុំប្រៀបធៀបឲ្យសោះ ព្រោះថានរណាម្នាក់ចូលចិត្តឲ្យអ្នកដទៃយកខ្លួនទៅប្រៀបធៀបជាមួយអ្នកផ្សេងនោះទេ។ ក្នុងនាមជាមេដឹកនាំអ្នកមិនគួរធ្វើបែបនេះនោះទេ ព្រោះអ្នកដែលត្រូវគេប្រៀបធៀបនោះនឹងមានអារម្មណ៍ថាខ្លួនជាមនុស្សអត់បានការ ដែលធ្វើឲ្យពួកគេងាយបាក់ទឹកចិត្តផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.success.com
X
5s