វិធី ៤យ៉ាងដើម្បីកុំឱ្យអ្នក ដៃយ៉ៃរាល់ខែ (ចាយសល់ថ្ងៃ)
នាពេលបច្ចុប្បន្ននេះ យើងរាល់គ្នាតែងតែព្យាយាមខំប្រឹងដើម្បីរកចំណូលឱ្យបានកាន់តែច្រើន។ យើងប្រកួតប្រជែងជាមួយមនុស្សដែលនៅក្បែរយើងឬនៅទល់មុនយើងឬនៅចំហៀងយើង។ យើងប្រកួតប្រជែងដើម្បីរស់។ ចំនួនអ្នកមានមានការកើនឡើង តែចំនួនអ្នកក្រក៏មានការថយចុះផងដែរ។ ខាងក្រោមនេះជាចំណុចខ្លះដែរអាចជួយអ្នកជៀសផុតពីការដាច់យ៉ៃបាន។
១) កុំទិញនូវអ្វីដែលមិនមានលទ្ធភាព៖ សព្វថ្ងៃ មនុស្សភាគច្រើនចូលចិត្តអួតលើសម្ភារៈដែលយើងមាន។ ការមានតិចតួចគឺមិនបានទេក្នុងសង្គមឥឡូវនេះ។ អ្នកខ្លះគិតថាភាពស្អាតកើតចេញពីធម្មជាតិ តែអ្នកខ្លះវិញជឿថាភាពស្អាតកើតចេញពីអ្វីដែលអ្នកពាក់ឬសម្ភារៈថ្លៃៗដែលពួកគេមាន។ តែ អ្នកគួរដឹងថា អ្នកមិនគួរចំណាយលើសពីសមត្ថភាពរបស់អ្នកឡើយ។ ប្រសិនជាអ្នកទិញមិនបាន អ្នកត្រូវរកវិធីណាដែលជួយអ្នកទទួលវាឲបាន។
២) ចំណាយច្រើនពេក៖ អ្នកខ្លះអត់ចូលចិត្តចាយលុយជាសាច់ប្រាក់នោះទេ។ តែ ពួកគេចូលចិត្តប្រើកាតឥណទានទៅវិញ។ តាមការស្រាវជ្រាវ មនុស្សងាយនឹងចំណាយច្រើនលើកាត។ ប្រសិនជាអ្នកជំពាក់លុយគេ ការរត់គឺជាជម្រើសមួយ។ ពេលខ្លះក៏មានមនុស្សជាច្រើនប្រកាសក្ស័យទុន។ ជម្រើសដ៏ល្អ អ្នកត្រូវប្រើសាច់ប្រាក់ព្រោះវាអាចជួយកាត់បន្ថយនូវចំណង់ដែលអ្នកចង់ទិញបាន។
៣) វិនិយោគដោយឆ្លាតវ៉ៃ៖ ការវិនិយោគគឺជាវិធីមួយដ៏ល្អដើម្បីបង្កើតលុយបន្ថែមនិងរក្សាទ្រព្យសកម្មរបស់អ្នក។ ប៉ុន្តែ អ្នកមិនមែនជាអ្នកជំនាញក្នុងការវិនិយោគទុនឡើយ។ អ្នកអាចជាមនុស្សដែលពូកែរកលុយ ប៉ុន្តែមិនប្រាកដថាអ្នកពូកែវិនិយោគឡើយ។ ដូច្នេះហើយ អ្នកត្រូវវិនិយោគដោយភាពឆ្លាតវ៉ៃ បើមិនអីចឹងទេ អ្នកអាចនឹងចំណេញច្រើនតែក៏អាចបាត់បង់ច្រើនដែរ។
៤) ផ្ដោតសំខាន់លើទ្រព្យសម្បត្តិ៖ ក្នុងសង្គមឥឡូវ យើងម្នាក់ៗសុទ្ធតែធ្លាប់ត្រូវបានគេប្រាប់ថា យើងគួរផ្តោតលើភាពផ្សេងគ្នាជាជាងភាពដូចគ្នា។ ពីព្រោះថា វាអាចធានានូវសុវត្ថិភាពរបស់អ្នក។ មានមនុស្សជាច្រើនបាត់បង់លុយដោយសារវិនិយោគលើផ្នែកតែមួយ។ វាគ្រោះថ្នាក់ណាស់។ សង្កេតមើលដែលមានវិធិណាដែលអ្នកអាចវិនិយោគបានច្រើនកន្លែង និងអាចសៀវភៅបន្ថែមដើម្បីជាគន្លឹះ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព : www.lifehack.org