តើបុគ្គលជោគជ័យធ្វើអ្វីខ្លះ ទើបអាចទទួលបានភាពជោគជ័យ?
បុគ្គលិកជោគជ័យមានគំនិតជ្រៅជ្រះជាងមនុស្សធម្មតាឆ្ងាយណាស់ ហើយពួកគេត្រៀមខ្លួនរាល់ថ្ងៃសម្រាប់ការប្រកួត ដោយមិនចាំបាច់មាននរណាម្នាក់ប្រាប់ពួកគេនោះទេ។ ក្រៅពីការខិតខំប្រឹងប្រែងហើយ ពួកគេប្រើប្រាស់វិធីសាស្រ្តទាំងអស់នេះ ដើម្បីទទួលបានភាពជោគជ័យ៖
១) ទៅមុខជានិច្ច៖ នរណាម្នាក់ក៏ត្រូវជួបនឹងឧបសគ្គដែរ នៅពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ភាពជោគជ័យ តែអ្វីដែលសំខាន់នោះថាតើអ្នកនឹងងាយឆាប់ចុះចាញ់ដែរឬមួយក៏អត់។ សម្រាប់បុគ្គលជោគជ័យវិញ ពួកគេមិនងាយនឹងឆាប់ចុះចាញ់នោះទេ គឺពួកគេនឹងខិតខំប្រឹងប្រែងឲ្យដល់ទីបំផុត។
២) ចេះដាក់ខ្លួន៖ មិនថាពួកគេពូកែដល់កម្រិតណានោះទេ ពួកគេមិនងាយបញ្ចេញឲ្យអ្នកដទៃបានដឹងនោះទេ ព្រោះពួកគេគិតថា វានឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនសូវស្រួល។ មិនតែប៉ុណ្ណោះ ការធ្វើបែបនេះ នឹងធ្វើឲ្យពួកគេមានភាពងាយស្រួលនៅពេលដែលពួកគេមានសំណួរ ឬឆ្ងល់ម្ដងៗ។
៣) ទទួលយកការផ្លាស់ប្ដូរ៖ បុគ្គលជោគជ័យទទួលយកការផ្លាស់ប្ដូរជានិច្ច ហើយពួកគេព្យាយាមសម្របខ្លួនទៅតាមការផ្លាស់ប្ដូរនោះ ដោយមិនសូវតវ៉ាច្រើនដូចអ្នកដទៃនោះទេ។ បុគ្គលជោគជ័យធ្វើបែបនេះដើម្បី សម្របខ្លួនទៅតាមកាលៈទេសៈបានល្អ ទើបជីវិតរបស់ពួកគេអាចនឹងមានភាពងាយស្រួលឡើង។
៤) អបអរភាពជោគជ័យរបស់អ្នកដទៃ៖ មិនថាពួកគេមានមហិច្ចតាដល់កម្រិតណានោះទេ តែពួកគេនឹងមិនមានភាពច្រណែនឬឈ្នានីសចំពោះភាពជោគជ័យរបស់អ្នកនោះទេ។ បើពួកគេចង់ជោគជ័យដូចអ្នកដទៃ ពួកគេនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.ziglarvault.com