សារប្រយោជន៍ដ៏មហិមា ដែលទទួលបានពីសេចក្ដីស្រលាញ់
តើគេបង្កើតស្នេហានៅលើពិភពលោកនេះដើម្បីអ្វី? ហេតុអ្វីមនុស្សចាំបាច់មានស្នេហា? វាអាចនឹងមានភាពអស្ចារ្យអ្វីមួយសម្រាប់អ្នក ក្នុងការយល់ដឹងពីរឿងស្នេហានេះ។ ខាងក្រោមនេះអ្នកនឹងដឹងថា ស្នេហាផ្ដល់សារប្រយោជន៍ដល់អ្នករាល់គ្នាដូចម្ដេចខ្លះ?
១) ទទួលបានការស្រលាញ់និងថ្នាក់ថ្នម៖ មនុស្សគ្រប់គ្នាតែងចង់បានការថ្នាក់ថ្នម ខ្វាយខ្វល់ ការលើកទឹកចិត្ត គាំទ្រ និងការស្រលាញ់ពីអ្នកដទៃ។ វាពិតជាអស្ចារ្យខ្លាំងណាស់ ដែលអ្នកមានចាំមើលថែទាំអ្នក បន្ទាប់ពីក្រុមគ្រួសារអ្នកនោះ។
២) គ្មានភាពធុញថប់៖ ការស្រាវជ្រាវជាវជាច្រើនបានបង្ហាញថា៖ «អ្នកដែលមានស្នេហា គឺមិនសូវជាមានការធុញថប់ក្នុងជីវិតដូចជាមនុស្សដែលនៅម្នាក់ឯងនោះទេ។» ហេតុផលនោះគឺដោយសារតែអ្នកមានស្នេហា តែងតែមានមនុស្សចាំលើកទឹកចិត្ត ហើយបង្កើនភាពសប្បាយរីករាយឲ្យកើតមានក្នុងជីវិតគេ។
៣) ផ្លាស់ប្ដូរការគិតរបស់អ្នក៖ នៅពេលអ្នកមានស្នេហា អ្វីៗដែលនៅជុំវិញខ្លួនអ្នកគឺសុទ្ធតែល្អទាំងអស់។ ស្នេហានេះនឹងធ្វើឲ្យអ្នកតែងតែមានស្នាមញញឹមគ្រប់ពេលដោយមិនដឹងខ្លួន ហើយស្នាមញញឹមនោះនឹងចូលមកផ្លាស់ប្ដូរជីវិតអ្នកឲ្យកាន់តែស្រស់ថ្លាជាងពេលមុន។
៤) កាន់តែមានទំនុកចិត្តលើខ្លួនឯង៖ ដោយសារតែការគាំទ្រ ការជឿជាក់និងការស្រលាញ់នេះ វានឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តខ្លាំងបំផុតក្នុងការសម្រេចអ្វីមួយ។ អ្នកនឹងមិនរុញរានោះក្នុងការជម្នះអ្វីមួយនោះទេ ព្រោះមានមនុស្សដែលនៅពីក្រោយអ្នកចាំលើកទឹកចិត្ត ហើយ ជឿជាក់លើសមត្ថភាពដែលអ្នកមាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.popsugar.com