គ្រាន់​តែ​ធ្វើ​ការ​ម៉ាស្សា ​ក៏​អាច​មាន​សុខភាព​ល្អ​បាន​ដែរ​



អ្នកនឹងទទួលបានសារប្រយោជន៍ជាច្រើន ចំពោះសុខភាព ពីការម៉ាស្សានេះ។ តើអ្នកអាចទទួលបានសារប្រយោជន៍ពីការម៉ាស្សាយ៉ាងណាខ្លះ? ១) បន្ថយការឈឺក្បាល៖ មិនថាអ្នកមានសភាពឈឺក្បាលយ៉ាងណាក្ដី ការម៉ាស្សានេះនឹងជួយសម្រួលដល់សរសៃឈាមរបស់អ្នក ហើយកាត់បន្ថយអាការៈឈឺចាប់នោះបានយ៉ាងមានប្រសិទ្ធភាព។ ២) បន្ថយការឈឺចាប់និងសម្រួលរាងកាយ៖ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រស់ថ្លា និងអស់កម្លាំងបន្ទាប់ពីធ្វើការរួច អ្នកអាចធ្វើការម៉ាស្សា ដោយយកដុំដែលក្ដៅល្មម មកម៉ាស្សាលើខ្នងឬ បរិវេណផ្សេងទៀតក៏បាន។ ៣) បន្ថយការធុញថប់អារម្មណ៍៖ ការម៉ាស្សានេះផងដែរក៏អាចកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍របស់អ្នកបាន៥០ភាគរយផងដែរ។ ៤) បន្ថយការឈឺខ្នង៖ យោងតាមការសិក្សាមួយបានបង្ហាញថា៖ « ការម៉ាស្សាអាចនឹងសម្រួលដល់ចលនាឈាមរបស់អ្នក ហើយកាត់បន្ថយការឈឺចាប់ត្រង់បរិវេណខ្នងរហូតដល់ទៅ៣៦ភាគរយ។» ៥) ធ្វើឲ្យអ្នកសម្រាកបានស្កប់ស្កល់៖ ការម៉ាស្សា នឹងជួយឲ្យអ្នកចាកចេញពីការសម្រាកមិនលក់។ ប្រសិនបើអ្នកគិតថា ខ្លួនឯងសម្រាកមិនសូវបានគ្រប់គ្រាន់ អ្នកគួរជ្រើសរើសការម៉ាស្សានេះដើម្បីទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ឡើងវិញ។ ៦) ធ្វើឲ្យសម្រស់កាន់តែក្មេង៖ ការម៉ាស្សាមុខ និងថ្ងាស អាចសម្រួលចលនាឈាមលើមុខរបស់អ្នក ហើយវានឹងធ្វើឲ្យមុខរបស់អ្នកភ្លឺស្រស់ថ្លា គ្មានមុន និងគ្មានស្នាមជ្រួញទៀតផង៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org
X
5s