តើមានន័យដូចម្ដេចពេលយល់សប្ដិឃើញមនុស្សដែលខ្លួនស្រលាញ់?
ជាការពិតណាស់ អ្វីៗដែលអ្នកតែងតែខ្វាយខ្វល់ នឹកឃើញ ស្រមៃនៅក្នុងអារម្មណ៍របស់អ្នក វាច្រើនតែលេចឡើងនៅក្នុងសុបិនរបស់អ្នក។ ប៉ុន្តែអ្នកមិនដឹងទេមែនទេ ថាតើការយល់សប្ដិបែបនោះមានន័យយ៉ាងណាខ្លះ?
១) ការយល់សប្ដិឃើញមនុស្សដែលខ្លួនលួចស្រលាញ់៖ វាហាក់ដូចជាមិនពិតទាត់តែសោះ ដែលអ្នកតែងគិតថា នៅពេលយល់សប្ដិឃើញនរណាម្នាក់គឺបានន័យថា គេកំពុងតែនឹកគិតដល់អ្នក។ តាមពិតទៅ យល់សប្ដិគឺវាឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកទាំងស្រុង ហើយអ្នកពិតជានឹកពីមនុស្សដែលអ្នកលួចស្រលាញ់ខ្លាំងហើយ បានជាឃើញរូបគេក្នុងសុបិនបែបនេះ។
២) ការយល់សប្ដិឃើញមនុស្សដែលខ្លួនលួចស្រលាញ់បដិសេធខ្លួន៖ នៅពេលដែលអ្នកយល់សប្ដិបែបនេះ គឺវាមានន័យថាអ្នកកំពុងតែភិតភ័យខ្លាចគេបដិសេធការស្រលាញ់ ខ្លាចគេមិនពេញចិត្តអ្នកដោយសារតែអ្នកមិនល្អត្រង់ចំណុចណាមួយ។ ហេតុនេះហើយអារម្មណ៍ភ័យខ្លាចដែលអ្នកមានវាបានបង្ហាញនូវក្នុងសុបិននោះ។
៣) ការយល់សប្ដិឃើញមនុស្សដែលខ្លួនលួចស្រលាញ់ចូលចិត្តខ្លួន៖ នៅពេលដែលអ្នកយល់សប្ដិឃើញមនុស្សដែលខ្លួនលួចស្រលាញ់ចូលចិត្ត ឬមួយក៏ចាប់ឧបថើបអ្នក នោះមានន័យថា អ្នកកំពុងតែងប់ងុលចង់រស់នៅជាមួយម្នាក់នោះខ្លាំងមែនទែនហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.dreamdictionarynow.com