បើ​អ្នក​ចេះ​ដឹង​ច្រើន​ខាង​ផ្នែកទេសចរណ៍​អ្នក​គួរ​សាកល្បង​អាជីវកម្ម​ទាំង​២​នេះ​



ដូចដែលអ្នកបានដឹងហើយថា វិស័យទេសចរណ៍នេះគឺមានការរីកចម្រើនយ៉ាងខ្លាំងដោយសារតែមនុស្សជាច្រើនងាកមកចាប់អារម្មណ៍ក្នុងការធ្វើដំណើរ។ ប្រជាជនច្រើនជាង១ពាន់លាននាក់អាចទទួលបានប្រាក់ចំណូលយ៉ាងច្រើន ពីការធ្វើជំនួញខាងវិស័យទេសចរណ៍នេះ។ តើមានអាជីវកម្មអ្វីខ្លះដែលអ្នកគួរតែធ្វើ៖ ១) បង្កើតទីភ្នាក់ងារទេសចរណ៍ (Travel Agency ) ៖ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តធ្វើដំណើរ ហើយពូកែខាងរៀបចំផែនការ ចាត់ចែង រួមទាំងយល់ដឹងច្បាស់ពីការបម្រើសេវាកម្មដល់ភ្ញៀវនោះ វាពិតជាគ្មានបញ្ហាទេ សម្រាប់បង្កើតទីភ្នាក់ងារទេសចរណ៍មួយនោះ។ ក្នុងនោះផងដែរអ្នកគួរមានចំណេះដឹងផ្នែករៀបចំកញ្ចប់ធ្វើដំណើរ ដែលផ្ដល់ជាកន្លែងស្នាក់នៅ យានជំនិះ អាហារ និងភ្នាក់ងារទេសចរណ៍ផងដែរ។ ២) ផ្ដល់សេវាកម្មធ្វើដំណើរគ្រប់ប្រភេទ៖ បច្ចុប្បន្ននេះវិស័យទេសចរណ៍គឺមានការប្រកួតប្រជែងខ្លាំង ហេតុនេះហើយអ្នកត្រូវស្វែងរកសេវាកម្មណាដែលល្អ និងអាចបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរបាន។ អ្នកគួរចេះរៀបចំការធ្វើដំណើរតាមផ្នែកនីមួយៗ សម្រាប់ភ្ញៀវអន្តរជាតិ ក៏ដូចជាភ្ញៀវជាតិ ហើយផ្ដល់នូវសេវាកម្មធ្វើដំណើរសម្រាប់អ្នកដែលគ្មានយានជំនិះដោយបង្កើតជាការជួលរថយន្តក៏ជាគំនិតល្អមួយផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖www.noobpreneur.com  
X
5s