វិធី៣យ៉ាងដើម្បីលួងលោមទៅកាន់មនុស្សដែលឆាប់ទទួលរងការរំជួលចិត្ត
ជាការពិតណាស់ ការរំជួលចិត្តនឹងអ្វីមួយគឺវាជាផ្នែកមួយរបស់មនុស្សរាល់គ្នា។ អ្នកតែងរស់នៅលាយឡំជាមួយការសប្បាយ ក្រៀមក្រំចិត្ត និងកើតទុក្ខ ។ ហេតុនេះហើយ អ្នកដែលតែងតែជួបរឿងរ៉ាវបែបនេះតែងទាមទារការលួងលោមពីអ្នកដទៃ។ ខាងក្រោមនេះជាវិធី៣យ៉ាងដើម្បីលួងលោមទៅកាន់មនុស្សដែលឆាប់ទទួលរងការរំជួលចិត្ត ហើយធ្វើឲ្យគេកាន់តែធូរស្បើយនៅពេលជួបបញ្ហានេះ៖
១) បង្ហាញក្ដីស្រលាញ់ទៅកាន់ពួកគេ៖ នៅពេលដែលអ្នកកំពុងតែពិបាកចិត្ត និងធ្លាក់ទឹកចិត្ត អ្នកមិនអាចស្វែងរកផ្លូវល្អចាកចេញពីវាបានភ្លាមៗ ទេ។ ហេតុនេះហើយត្រូវតែមាននរណាម្នាក់ចាំលើកទឹកចិត្ត ចាំបង្ហាញផ្លូវថាមួយណាល្អសម្រាប់អ្នក និងចាំបង្ហាញក្ដីស្រលាញ់ផងដែរ។ អ្នកត្រូវធ្វើយ៉ាងណាឲ្យគេដឹងថា ខ្លួនមានតម្លៃ ហើយនៅមានអ្នកដទៃអាណិតស្រលាញ់នៅឡើយទេ។
២) សើច៖ ការសើចនេះគឺជាវិធីមួយដែលសម្រួលបញ្ហានានាឲ្យកាន់តែប្រសើរ ព្រោះបន្ទាប់ពីបង្ហាញថាតើផ្លូវណាដែលគួរទៅនោះ អ្នកក៏អាចបង្ហាញសេចក្ដីសប្បាយរីករាយទៅកាន់អ្នកដែលមិនសប្បាយចិត្តនោះផងដែរ។ ការសើចនេះវាមិនត្រឹមតែកាត់បន្ថយភាពតានតឹង តែវាក៏បង្ហាញថារឿងអ្វីៗគ្រប់យ៉ាងតែងមានដំណោះស្រាយជានិច្ច។
៣) គួរចេញទៅលំហែអារម្មណ៍៖ ការចេញទៅស្រូបខ្យល់អាកាស អាចបង្កើនវីតាមីនក្នុងខ្លួនរបស់អ្នក។ ដូចដែលអ្នកដឹងស្រាប់ហើយថា ពេលខ្លះធម្មជាតិនេះក៏ជាឱសថដ៏ល្អមួយផងដែរ សម្រាប់ព្យាបាលជំងឺផ្លូវចិត្ត។ ពេលដែលមាននរណាម្នាក់កំពុងតែមានវិបត្តិផ្លូវចិត្តនានា ការដើរស្រូបយកខ្យល់អាកាស ក៏អាចជាវិធីល្អផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.powerofpositivity.com