ហេតុ​ផល ៤​យ៉ាង​ដែល​បង្ហាញ​ថា​​ក្រុមហ៊ុន​របស់​អ្នក​ពិត​ជា​ត្រូវ​ការ​ការិយាល័យ​



ពាក្យថា "ការិយាល័យ” ពីមុនគេសំដៅទៅលើទីកន្លែងដែលមានអំពូល ឬ ម៉ាស៊ីនត្រជាក់ឬតុ កៅអី ជាដើម។ ក៏ប៉ុន្តែ បច្ចុប្បន្នពាក្យថា "ការិយាល័យ” ប្រហែលជាកន្លែងណាក៏បានឱ្យតែធ្វើការងារបាន។ ខាងក្រោមនេះជាគំនិតខ្លះៗដែលអ្នកជំនួញគួរមានការិយាល័យមែនទែន។ ១) បង្កើនភាពល្បីល្បាញ៖ ការិយាល័យក្រុមហ៊ុនអាចជាកន្លែងកសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុនបាន។ ដូច្នេះហើយ បានជាក្រុមហ៊ុនល្បីៗនៅទូទាំងពិភពលោកមានការិយាល័យថ្លៃៗនិងទំនើបៗ។ ការិយាល័យអាចជាកន្លែងដើម្បីកសាងយីហោបាន។ ២) ចំណងមិត្តភាព៖ មិត្តភាពក្នុងក្រុមមិនមែនគ្រាន់តែជាលំហាត់ប្រាណនោះទេ វាត្រូវការទំនាក់ទំនង។ ការមានចំណងមិត្តភាពល្អក្នុងក្រុមអាចនាំឱ្យក្រុមឆ្ពោះទៅរកភាពជោគជ័យ។ ទោះបីជាប្រឹងផ្សព្វផ្សាយផលិតផលរបស់អ្នកយ៉ាងណាក៏ដោយ អ្នកត្រូវគិតពីបុគ្គលិករបស់អ្នកជាមុន។ ៣) ការទំនាក់ទំនង៖ ការទំនាក់ទំនងគឺកើតឡើយដោយធម្មជាតិ ប្រសិនជាសមាជិកក្នុងក្រុមមានទំនាក់ទំនងល្អ។ ចំពោះអ្នកខ្លះ ថៅកែអាចក្លាយជាមិត្តជិតស្និទ្ធទាំងក្នុងនិងក្រៅការងារ។ ពេលអ្នកជួយដល់ពួកគេ អ្នកធ្វើឱ្យពួកគេសប្បាយចិត្ត ដូច្នេះហើយ ការងារក៏ពួកគេធ្វើបានច្រើនដែរ។ ៤) ភាពទៀងទាត់៖ ការប្រជុំផ្ទាត់ជាមួយបុគ្គលិកគឺអាចសន្សំពេលវេលាបានច្រើននិងផ្តល់ភាពងាយស្រួល។ ទោះបីជាប្រព័ន្ធបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏ដោយ ទោះបីជាបុគ្គលិកមិនចាំបាច់ទៅការិយាល័យដើម្បីប្រជុំ តែពួកគេអាចប្រជុំតាមអ៊ីនធឺណិតក៏ដោយ វាចំណាយពេលយូរជាងបើប្រៀបធៀបនិងការប្រជុំផ្ទាល់។ ពីព្រោះថា អ្នកត្រូវចំណាយពេលប៉ុន្មាននាទីក្នុងការស្តាប់លឺសម្លេងនិងមើលមុខគ្នា៕ ប្រែសម្រួល ៖ អឹុង មួយយូ ប្រភព៖ www.entrepreneur.com
X
5s